បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី ហើយបានស្នើដល់សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ចូលរួមពិភាក្សា សហការ តាក់តែងលិខិតបទដ្ឋានគតិយុត្តិ និងគោលការណ៍ផ្សេងៗ ដើម្បីដើរឱ្យទាន់ការវិវត្តន៍នៃសង្គមជាតិ ក៏ដូចជាពិភពលោក។​

ថ្លែងក្នុងកិច្ចពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ផ្នត់គំនិតថ្មី ត្រូវមានភាពបត់បែនដើម្បីដើរឱ្យទាន់ការវិវត្តន៍នៃសង្គមជាតិ ក៏ដូចជាពិភពលោក និងចង់ឃើញផ្នត់គំនិតថ្មីៗ ដើម្បីបំពេញការងារជំនាញរបស់ខ្លួនបានលឿនជាងមុន ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យប្រសើរឡើង។

Advertisement


ឯកឧត្តមបានមានប្រសាសន៍យ៉ាងដុច្នេះថា ៖

«ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សង្ឈឹមថា សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា នឹងធ្វើការយ៉ាងស្អិតរមួតជាមួយថ្នាក់ដឹកនាំ ដែលទទួលផែននីមួយៗនៃក្រសួងរៀបចំដែនដី ដើម្បីចូលរួមតាក់តែងលិខិតបទដ្ឋានគតិយុត្តិ និងគោលការណ៍ផ្សេងៗលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្លើយតបតាមការវិវត្តន៍ឥតឈប់ឈរនៃសង្គមជាតិបច្ចុប្បន្ន និងពិភពលោក»។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបចំដែនដី មិនមែនមានន័យថា គ្រាន់តែកំណត់ផ្ទៃដីដាក់ជាតំបន់អភិរក្ស តំបន់កសិកម្ម ឬ តំបន់ទីប្រជុំជនប៉ុណ្ណោះទេ តែត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី ចំណែកឯការងារសុរិយោដី មិនមែនគិតគូរត្រឹមតែការវាស់វែង និងគូសប្លង់ឱ្យស្អាតប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរអំពីការរៀបចំក្រុងឱ្យបានល្អ គិតគូរអំពីការបង្កើតខឿនសេដ្ឋកិច្ចសំរាប់ប្រជាពលរដ្ឋ ជួយដល់ប្រជាពលរដ្ឋឲ្យមានប្រាក់ចំណូល ប្រាក់សន្សំ និងកាត់បន្ថយបំណុលគ្រួសារ។ ជារួម លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺត្រូវការទាំងសមត្ថភាព និងភាពវាងវៃ ក្នុងការអនុវត្តគោលការណ៍ រួមទាំងគោលនយោបាយរបស់ក្រសួង៕ អត្ថបទ ៖ គ្រី សម្បត្តិ

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា