ប៉ោយប៉ែត ៖ ABA ជាធនាគារពាណិជ្ជមួយឈានមុខគេនៅកម្ពុជា និងបានពង្រីកខ្លួនយ៉ាងឆាប់រហ័សបំផុត ដើម្បីជួយសម្រួល និងបំពេញតម្រូវការជូនអតិជិជននៅទូទាំងប្រទេស។
ជាមួយគ្នានេះ ដើម្បីពង្រីកសេវាកម្ម និងប្តេជ្ញាចិត្តផ្តល់សេវាធនាគារកាន់តែល្អបំផុតជូនអតិថិជន ធគារធនាគារ ABA បានប្តូរទីតាំង សាខាក្រុងប៉ោយប៉ែត ទៅកាន់ទីតាំងថ្មីដែលធំជាងមុន ងាយស្រួលជាងមុន និងទំនើបជាងមុន។
ជាមួយការបំពាក់បរិក្ខារកាន់តែប្រសើរ និងបច្ចេកវិទ្យាទំនើប ការប្តូរទីតាំងនេះបានឆ្លុះបញ្ចាំងពីការគាំទ្រ និងការឆ្លើយតបរបស់ធនាគារចំពោះតម្រូវការដែលបន្ដកើនឡើងជាលំដាប់ពីសំណាក់អតិថិជន និងអាជីវកម្មនានានៅតំបន់ប៉ោយប៉ែត។

ទីតាំងថ្មីនេះ មានផ្ដល់នូវផលិតផល និងសេវាកម្មពេញលេញរបស់ធនាគារ ABA ជាមួយនឹងកន្លែងអង្គុយរង់ចាំធំទូលាយប្រកបដោយផាសុកភាព បន្ទប់ VIP ធំជាងមុនសម្រាប់ឯកជនភាពអតិថិជន ព្រមទាំងចំណតសមរម្យ ដែលរចនាឡើងដើម្បីបង្កើនភាពងាយស្រួល និងពង្រឹងគុណភាពសេវាកម្ម។
ដើម្បីបង្កើនលទ្ធភាពចូលប្រើសេវារបស់អតិថិជនកាន់តែប្រសើរ ធនាគារ ABA បានពង្រីកកន្លែងស្វ័យសេវាប្រចាំសាខាឲ្យកាន់តែធំទូលាយជាងមុន ដោយមានបំពាក់នូវម៉ាស៊ីនទំនើបៗ ដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដាក់មូលប្បទានបត្រ (CDM), ម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) ដែលអាចឲ្យអតិថិជនបំពេញតម្រូវការសេវានានាយ៉ាងរលូន គ្រប់ពេលវេលា។ ទីតាំងថ្មីនេះ ក៏មានម៉ាស៊ីនបើកកាត ដែលអតិថិជនអាចបើកកាត CSS និងកាតអន្តរជាតិ រួមមាន Visa, Mastercard, UPI ភ្លាមៗផងដែរ។
ABA សាខាក្រុងប៉ោយប៉ែត ស្ថិតនៅក្បាលដីលេខ 949, 1067 & 1116 ផ្លូវជាតិលេខ ៥ ភូមិបាលិលេយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សាខានេះ បើកបម្រើអតិថិជនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដល់ ៨ល្ងាច និងអាចទាក់ទងតាមលេខទូរស័ព្ទ 098 203 019 ។


























