បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកអភិវឌ្ឍន៍លំនៅឋាន​តម្លៃសមរម្យនៅកម្ពុជា នឹងទទួលបានការលើកទឹកចិត្តខ្ពស់​ពីរាជរដ្ឋាភិបាល​

អ្នកអភិវឌ្ឍន៍លំនៅឋាន​តម្លៃសមរម្យនៅកម្ពុជា នឹងទទួលបានការលើកទឹកចិត្តខ្ពស់​ពីរាជរដ្ឋាភិបាល​

ភ្នំពេញ ៖ អ្នកវិនិយោគ​ទាំង​ក្នុង និងក្រៅប្រទេស​ដែលផ្ដោតលើការ​អភិវឌ្ឍ​លំនៅឋានតម្លៃ​សមរម្យ​នៅកម្ពុជា​ នឹងទទួលបានការ​លើកចិត្តខ្ពស់​រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យការ​ផ្គត់ផ្គង់​លំនៅឋានដែលជាតម្រូវការពិតប្រាកដពីប្រជាពលរដ្ឋ។

Advertisement

ឯកឧត្តម សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល នៃ​​ក្រសួង​រៀបចំដែនដី នគរូបណីយកម្មនិងសំណង់ បានមានប្រសាសសន៍ថា អ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅកម្ពុជា នឹង​ត្រូវទទួលបានការលើកលែង ឬអនុគ្រោះពន្ធ និងកាតព្វកិច្ច​និយ័តកម្ម​ រួមទាំងការបង់​កម្រៃផ្សេងៗ ដូច្នេះក្រុមហ៊ុន​ឬអ្នកវិនិយោគដែលបោះទុនវិនិយោគ​លើ​លំនៅឋានតម្លៃសមរម្យ​ នឹងទទួល​ឱកាស​ពិសេស​ និងអត្ថប្រយោជន៍ច្រើនពី​រាជរដ្ឋាភិបាល។

ឯកឧត្តមបាន​បន្តថា ក្រៅពីអត្ថប្រយោជន៍ទាំងនេះ អ្នកវិនិយោគ ឬអ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យក៏នឹងទទួលបានការ​ជួយសម្របសម្រួល​នីតិវិធីរដ្ឋបាល និងការ​វិនិយោគហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ដោយក្រសួងរៀបចំដែន នគរូបនីយកម្មនិងសំណង់ នឹង​ជួយសម្រួលបែប​បទ​និងការ​ស្នើ​សុំ​ អភិវឌ្ឍលំនៅឋាន​តម្លៃសមរម្យ​ ដោយក្រសួង​នឹងជួយសម្រួលនិង​ពន្លឿននីតិវិធី ដើម្បីធ្វើយ៉ាង​ណាឱ្យដំណើរការ​វិនិយោគរបស់លឿន​រហ័ស​ ដោយរដ្ឋ​នឹងជួយតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ ដូច​ជា ផ្លូវ លូ ទឹក ភ្លើង​ជាដើម។

បើតាម​របាយការណ៍របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ គិតត្រឹមឆ្នាំ ២០២៥ ​គម្រោង​អភិវឌ្ឍ​​ន៍​លំនៅឋានតម្លៃសមរម្យ​មានចំនួន ​៦ ដោយក្នុងនោះ​រួមមាន ១. គម្រោងរបស់​ក្រុមហ៊ុន​ World Bridg Home មានផ្ទះសរុប​ចំនួន ២ ៤៥៧ គម្រោង ស្ថិតនៅខេត្តកណ្ដាល ២. គម្រោងរបស់ក្រុមហ៊ុន B&BM Development ដោយអភិវឌ្ឍផ្ទះសរុប​ចំនួន​ ៧០០ ខ្នង ស្ថិតនៅខេត្ត​កណ្ដាល​ ៣. គម្រោង​របស់​ក្រុមហ៊ុន អារ៉ា​ខាវ៉ា ជា​ប្រភេទអគារ​សហកម្ម​សិទ្ធិ​ដែលមាន​ចំនួន ១ ៩២៨ យូនីត ស្ថិតនៅរាជធានីភ្នំពេញ ៤. គម្រោងរបស់ក្រុមហ៊ុន​ Grand Park ដោយអភិវឌ្ឍផ្ទះសរុបចំនួន ២០០ ខ្នង ស្ថិតនៅរាជធានីភ្នំពេញ ។

ដោយឡែក​ មាន​គម្រោង​ថ្មីចំនួន ​២ ទៀត ដែលបានស្នើ​សុំ​អភិវឌ្ឍ​ន៍លំនៅឋានតម្លៃសមរម្យ​រួមមាន ក្រុមហ៊ុន​ឃុន សៀ អ៊ីមផត អិចផត ដោយទទួលបានគោលការណ៍អនុញ្ញាត​វិនិយោគ​លើផ្ទៃដី ៩១ ៦០៧​ហិកតា ជា​ប្រភេទលំនៅឋាន​តម្លៃក្រោម​ ៣ ម៉ឺនដុល្លារ  ហើយ​គ្រោងនឹងសាងសង់ផ្ទះសរុប​ចំនួន ៦២ ២៩៦ ខ្នង ដែលមានទីតាំងស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ គម្រោង​មួយទៀត​ដែលបាន​ស្នើសុំអភិវឌ្ឍ​លំនៅឋានតម្លៃ​សមរម្យដែរនោះ គឺក្រុមហ៊ុន ឡេង យី បានស្នើសុំ​សាងសង់​លំនៅឋានសរុបចំនួន ៥០០ ខ្នង ដែល​មានទីតាំងស្ថិតនៅ​ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្មនិងសំណង់​ ក៏បាន​លើកឡើងពីការអភិវឌ្ឍលំនៅឋានតម្លៃស​ម​រម្យ​នៅក្នុងប្រទេស​កម្ពុជា​ ដោយ​ជំរុញ និងលើកទឹកចិត្ត​ដល់​អ្នកវិនិយោគ អ្នកអភិវឌ្ឍន៍​គួរ​ផ្ដោតលើការអភិវឌ្ឍ​លំនៅឋានតម្លៃ​សមរម្យ​ ខណៈតម្រូវការ​លើ​លំនៅឋានប្រភេទនេះ​នៅតែមាន​ខ្ពស់។

ទាក់ទិន​នឹង​ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យនេះដែរ អ្នកស្រី អាន សុធីតា នាយិកា​ប្រតិបត្តិក្រុមហ៊ុន​ PropNex Cambodia បានមានប្រសាសន៍ថា​ តម្រូវការលំនៅឋាន​នៅក្នុងប្រទេសកម្ពុជានៅតែមាន ជាពិសេស​ទីផ្សារ​លំនៅឋានតម្លៃសរម្យ​ ដូច្នេះសម្រាប់ឆ្នាំ ២០២៦ នេះ អ្នកអភិវឌ្ឍន៍លំនៅឋាន គួរតែផ្ដោតលើ​លំនៅឋានតម្លៃសមរម្យ និងមធ្យម​​ មិនថាជាប្រភេទបុរី ឬខុនដូ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា