បរទេស ៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នេះ ប្រទេសប៊ុលហ្គារី ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសមយុទ្ធយោធានៃកងកម្លាំងទ័ពអាកាសរបស់អង្គការណាតូដែលហៅឈ្មោះថា Neptune Strike 2026 ក្រោមការចូលរួមពីសំណាក់ប្រទេសអាល់បេនី ក្រូអាត ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក អ៊ីតាលី ហូឡង់ រ៉ូមានី អេស្បាញ ក៏ដូចជាសហរដ្ឋអាម៉េរិកផងដែរ។
តាមរយៈសមយុទ្ធនេះ តំបន់ណាតូបានបង្ហាញពីការប្តេជ្ញាចិត្តរក្សាវត្តមានរបស់ខ្លួន ជាមួយការប្រុងប្រយ័ត្នខ្ពស់ទៅលើវិធីសាស្រ្តការពារ ៣៦០ដឺក្រេ ដោយត្រៀមខ្លួនប្រឆាំងដាច់ខាតរាល់ការគំរាមកំហែងពីបណ្តាប្រទេសនានាទាំងអស់លើសកលលោក។
គួរឲ្យដឹងដែរថា សមយុទ្ធ Neptune Strike ត្រូវបានបង្កើតឡើងកាលពីអំឡុងឆ្នាំ២០២០ ដែលបញ្ជាក់ពីសមត្ថភាពរបស់ណាតូក្នុងការរួមបញ្ចូលកងនាវាចរពហុជាតិ និងកងកម្លាំងវាយប្រហារឆ្លើយតបយ៉ាងឆាប់រហ័សរវាងគ្នា។ សកម្មភាពទាំងអស់នេះត្រូវបានគ្រោងទុកជាយូរមកហើយ រួមមានទាំងរបៀបប្រើកម្លាំងការពារ ការសម្របខ្លួនទៅនឹងបច្ចុប្បន្នភាព ប៉ុន្តែអនុលោមតាមច្បាប់អន្តរជាតិយ៉ាងពេញលេញ៕