បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញមានតម្លៃ ១៤ពាន់លានដុល្លារ កើនឡើង ១៩ភាគរយ ខណៈដែលកម្ពុជាបាននាំចូលទំនិញមកវិញ ជាមួយទំហំទឹកប្រាក់ប្រមាណ ១៦ពាន់លានដុល្លារ បានកើនឡើងជិត ១៩ភាគរយ​ដូចគ្នាបើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

Advertisement

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ជាមួយទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជា បាននាំចូលទំនិញពីចិន ក្នុងទំហំទឹកប្រាក់ជាង ៨ពាន់លានដុល្លារ។ ចំណែកការនាំចេញទំនិញពីកម្ពុជាទៅចិនវិញមានទំហំទឹកប្រាក់ត្រឹមជាង ៧៥៣លានដុល្លារប៉ុណ្នោះ។

សហរដ្ឋអាម៉េរិក គឺជាគោលដៅនាំចេញធំជាងគេរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំទី២ របស់កម្ពុជា។ ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក នៅរយៈពេល ៥ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់ជិត ៦ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅកាន់សហរដ្ឋអាម៉េរិក ជាមួយទំហំទឹកប្រាក់ជាង ៥,៧ពាន់លានដុល្លារ។ ទំនិញដែលកម្ពុជា នាំចេញទៅសហរដ្ឋអាម៉េរិក មានដូចជា សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ កង់ គ្រឿងសង្ហារឹម និងផលិតផលផ្សេងទៀត។ ចំណែក អាម៉េរិក បាននាំចូលទំនិញពីកម្ពុជាវិញ ត្រឹមតែជាង ២៣០លានដុល្លារប៉ុណ្ណោះ។

ចំណែក វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំទី៣ ដែលមានទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជា បាននាំចូលទំនិញពីវៀតណាម ក្នុងទំហំទឹកប្រាក់ជាង ១,៧ពាន់លានដុល្លារ។ ចំណែក ការនាំចេញទំនិញពីកម្ពុជាទៅវៀតណាមវិញ មានទំហំទឹកប្រាក់ត្រឹមជាង ២,៣ពាន់លានដុល្លារ៕ ដោយ ៖ ខន ណារី AMS

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា