បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល

ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល

តូក្យូ ៖ ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោកដែលកំពុងកើតមាននាពេលបច្ចុប្បន្ន និងអាចបន្តទៅពេលអនាគត ដោយកិច្ចសហការនេះត្រូវបានធ្វើឡើងតាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណនៃកិច្ចសហប្រតិបត្តិការ (MoC) កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យក្រសួងបរិស្ថានជប៉ុន នាទីក្រុងតូក្យូ ប្រទេសជប៉ុន រវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន។

Advertisement

ជាការកត់សម្គាល់ នៅក្នុងអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ដែលបានចុះហត្ថលេខានាឱកាសនេះ បានផ្តោតសំខាន់ទៅលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤ រួមមានដូចជា ៖ ទី១. កាត់បន្ថយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយកម្ពុជាមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបាន ៥៥% នៅត្រឹមឆ្នាំ២០៣៥ ផ្តោតលើវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងការគ្រប់គ្រងសំណល់។ ទី២. សេដ្ឋកិច្ចចម្រុះ (Circular Economy)៖ ផ្តល់អាទិភាពដល់ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់អនាគតដែលស្អាត បៃតង និងចីរភាព។ ទី៣. កិច្ចការពារលើការបំពុល ដោយកម្ពុជាមានបំណងធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈឲ្យកាន់តែប្រសើរ ហើយទី៤. ការអភិរក្សជីវៈចម្រុះ ក្រោយការទទួលស្គាល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិថាជាហេដ្ឋារចនាសម្ព័ន្ធធម្មជាតិ។ ជារួម កិច្ចការពារ និងស្តារឡើងវិញទាំងនេះ គឺមានសារៈសំខាន់ចំពោះការសម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០។

សូមជម្រាបដែរថា ក្រោយការបញ្ចប់ពិធីចុះហត្ថលេខាព្រមព្រៀងខាងលើនេះ ភាគីទាំង២ ក៏មានកិច្ចប្រជុំទ្វេភាគីបន្តទៀតទៀត ដោយផ្តោតលើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចចក្រា បច្ចេកវិទ្យាបរិស្ថាន ការកាត់បន្ថយការបំពុលដោយសំណាល់ និងការអភិរក្សជីវៈចម្រុះ។ ជាលទ្ធផល ក្រសួងបរិស្ថានកម្ពុជា-ជប៉ុន បានឯកភាពគ្នាលើការបន្តគាំទ្រលើយន្តការឥណទានកាបូនរួមគ្នា (JCM) និងសូមស្វាគមន៍ដល់កិច្ចប្រជុំគណៈកម្មាធិការ JCM នៅកម្ពុជា នៅអំឡុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។ ជាមួយគ្នានេះ កិច្ចប្រជុំក៏វាយតម្លែខ្ពស់លើកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងការប្រួលប្រួលអាកាសធាតុក្នុងក្រមខណ្ឌអាស៊ានផងដែរ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា