បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

កំពង់ធំ ៖ ដោយមើលឃើញពីសក្តានុពលវិនិយោគ​លើវិស័យកសិកម្មនៅកម្ពុជា ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

Advertisement

លោក លី ហ្កាលី នាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ធំ មានប្រសាសន៍ថា វិនិយោគិនជនជាតិចិនបានសម្រេចចូលមកអភិវឌ្ឍន៍វិស័យកសិកម្ម លើផ្ទៃដីចំនួន ៣០៣៩ហិកតា បង្កើតកសិដ្ឋានចិញ្ចឹមត្រីប្រា(ស) និងសាងសង់រោងចក្រកែច្នៃគជ់ខ្យង នៅភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោកថា ៖

«គជ់ខ្យងខាងលើត្រូវបាននាំចូលពីប្រទេសចិន យកមកចិញ្ចឹម និងកែច្នៃនៅទីតាំងខាងលើសម្រាប់ធ្វើជាគ្រឿងអលង្កការមានតម្លៃ ដោយត្រូវចំណាយពេល ២ឆ្នាំកន្លះ ទើបអាចទាញយកផលពីគុជខ្យងនេះបាន រួមនឹងការចិញ្ចឹមត្រីប្រា(ស) មានរសជាតិឆ្ងាញ់សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស»។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ច មើលឃើញថា ការបោះទុនវិនិយោគក្នុងទំហុំទឹកប្រាក់ដ៏ច្រើនខាងលើ គឺជាលំហូរនៃមូលធនចូលមកកម្ពុជាបន្ថែមទៀត ដែលជួយដល់កំណើនសេដ្ឋកិច្ចមូលដ្ឋានក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល។

លោកបណ្ឌិតបញ្ជាក់ថា ៖

«ក្រៅពីការរួមចំណែកផ្តល់ការងារដល់កសិករក្នុងតំបន់ច្រើនម៉ឺននាក់ហើយនោះ ក្រុមហ៊ុននឹងផ្តល់ចំណេះដឹងផ្នែកបច្ចេកទេសកសិកម្មទៅដល់កសិករនៅតំបន់នោះថែមទៀ។ កាលណាទំហុំវិនិយោគធំបែបនេះ វានឹងជំរុញឱ្យមានចរន្តសេដ្ឋកិច្ចល្អ តាមរយៈការសាងសង់រោងចក្រ ការផ្តល់ការងារដល់ពលរដ្ឋក្នុងតំបន់ និងយជំរុញដល់តម្លៃដីនៅតំបន់នោះឱ្យមានកំណើនល្អ ថែមមួយកម្រិតទៀត »។   

លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្ម (CFAP) បានមើលឃើញថា ការចិញ្ចឹមគជ់ខ្យង គឺជាវារីវប្បកម្មបែបទំនើបថ្មីមួយសម្រាប់កសិករក្នុងប្រទេសកម្ពុជាដែលជាក្រុមអ្នកផលិតខ្នាតតូច។ បើសិនជាក្រុមហ៊ុនសហការជាមួយកសិករតាមរយៈការផ្តល់ការងារ ផ្តល់បច្ចេកទេសក្នុងការចិញ្ចឹមខ្យងគជ់ និងទទួលទិញផលិតផលពីកសិករវិញនោះ នឹងជួយឱ្យជីវភាពកសិករក្នុងតំបន់កាន់តែប្រសើរឡើង។ 

អ្នកជំនាញកែច្នៃគ្រឿងអង្កការនិយាយថា គជ់ខ្យងត្រូវបានកែច្នៃសម្រាប់យកទៅធ្វើជាគ្រឿងអលង្ការដ៏ស្រស់ឆើតឆាយ និងមានតម្លៃខ្ពស់ ដែលត្រូវបានប្រើប្រាស់ដោយបុគ្គលលំដាប់ខ្ពស់ ដូចជា ស្តេច ឬអ្នកអភិជន។ នៅក្នុងប្រវត្តិគជ់ខ្យង ដែលច្នៃជាគ្រឿងអលង្កការដ៏ស្រស់ឆើតឆាយមានតម្លៃប្រមាណជា ៣២លានដុល្លារ គេបានឃើញពាក់លំអរដោយម្ចាស់ក្សត្រីបារាំង ម៉ារី អាន់តូនី។  

គួរបញ្ជាក់ថា ក្រុមហ៊ុនខាងលើបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ តាមរយៈការសាងសង់រោងចក្រធំៗចំនួន០៣ រួមនឹងជីកប្រឡាយទឹកដឹកជញ្ជូនមានទំហុំទទឹងផ្ទៃទឹក ៤០ម៉ែត្រ តភ្ជាប់ពីទីតាំងរោងចក្រឆ្ពោះទៅកាន់ដងទន្លេ​សាប និងបន្តដឹកជញ្ជូនឆ្ពោះទៅព្រែកជីកហ្វ៊ូណនសម្រាប់នាំផលិតផលចេញទៅកាន់ទីផ្សារអន្តរជាតិ។ ការអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយទឹកខាងលើ នឹងជួយឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរជីវភាព តាមរយៈការផ្លាស់ប្តូរពីការធ្វើស្រែមកជាចិញ្ចឹមត្រី ឬចិញ្ចឹមសត្វសម្រាប់ធ្វើអាជីវកម្មតាម​បែបវារីវប្បកម្ម ដែលអាចរកចំណូលបានខ្ពស់ជាងការធ្វើស្រែតាមបែបប្រពៃណី។

ខេត្តកំពង់ធំត្រូវគេមើលឃើញថា ស្ថិតនៅចំណុចកណ្តាលនៃប្រទេសកម្ពុជា ដែលទទួលបានគម្រោងវិនិយោគធំៗបន្ថែមចំនួន០៣ ពីបរទេសរួមមាន ១.គម្រោងចិញ្ចឹមស្វារក្រុមហ៊ុន Charles River Laboratories (CRL)របស់អាមេរិក ដែលមានតម្លៃ ៥០០លានដុល្លារ ២.សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីរ និងទី៣.ក្រុមហ៊ុនកែច្នៃគុជខ្យងនិងចញ្ចឹមត្រីប្រាសរបស់ចិនមានតម្លៃ ៥០០លានដុល្លារ ដែលនឹងរួមចំណែកផ្តល់ការងារដល់ពលរដ្ឋក្នុងមូលដ្ឋានយ៉ាងហោចចំនួន ២ម៉ឺននាក់៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា