បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងជះឥទ្ធិពលដល់ទំហំពាណិជ្ជកម្ម និងខាតបង់ជាង ៥,៥ ពាន់លានដុល្លារក្នុងរយៈពេលជិតមួយឆ្នាំ

ជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងជះឥទ្ធិពលដល់ទំហំពាណិជ្ជកម្ម និងខាតបង់ជាង ៥,៥ ពាន់លានដុល្លារក្នុងរយៈពេលជិតមួយឆ្នាំ

បរទេស៖ ជម្លោះព្រំដែនកម្ពុជា-ថៃកំពុងជះឥទ្ធិពលយ៉ាងទូលំទូលាយលើសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចក្នុងប្រទេសទាំងពីរ ខណៈដែលស្ថានភាពអូសបន្លាយកាន់តែយូរបានជំរុញឲ្យប្រទេសដទៃដែលជាគូប្រជែងអាចជំនួសទំនិញ និងធុរកិច្ចថៃនៅក្នុងប្រទេសកម្ពុជា នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន​ The Nation ។

Advertisement

ពាណិជ្ជកម្មនាំចេញ-នាំចូលតាមព្រំដែនរវាងកម្ពុជា និងថៃ បានខាតបង់ប្រហែល ១៨០ ពាន់លានបាត (ប្រហែល ៥,៥៦ ពាន់លានដុល្លារ) ចាប់តាំងពីមានជម្លោះព្រំដែនជិតមួយឆ្នាំកន្លងមកនេះ។ លើសពីនេះ ការវិនិយោគរបស់ថៃនៅក្នុងប្រទេសកម្ពុជាដែលមានតម្លៃប្រមាណពី ៤ ទៅ ៥ ពាន់លានដុល្លារ បានចាប់ផ្តើមរងផលប៉ះពាល់ដោយការធ្លាក់ចុះអាជីវកម្មបន្តិចម្តងៗ។ ម្ចាស់អាជីវកម្មផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ជាពិសេសក្នុងចំណោមអាជីវកម្មលក់រាយ រោងចក្រកាត់ដេរ សណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មនៅតាមព្រំដែន ដោយសារការធ្លាក់ចុះនៃចំនួនអតិថិជនយ៉ាងខ្លាំង។

របាយការណ៍របស់ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ បានរាយការណ៍ថា អាជីវកម្មនៅតាមព្រំដែនប្រហែល ៣០% បានបិទទ្វាររួចហើយ ដោយសារពួកគេមិនអាចទ្រាំទ្រនឹងការចំណាយបានទៀតទេ។ ក្រុមហ៊ុនជាច្រើនផ្សេងទៀតផ្អាករើសបុគ្គលិក កាត់បន្ថយថ្លៃឃ្លាំង និងប្រាក់ខែ ដើម្បីរក្សាអាជីវកម្មរបស់ពួកគេអាចស្ថិតស្ថេរបានយូរតាមដែលអាចធ្វើទៅបាន។

យ៉ាងណាមិញ ជម្លោះ​បាន​ក្លាយ​ជា​ឱកាស​សម្រាប់​ប្រទេសផ្សេងទៀតដែល​ជា​គូ​ប្រជែង។ ទិន្នន័យរយៈពេល២ខែដំបូងនៃឆ្នាំនេះ បានរកឃើញថា ទំនិញពីប្រទេសវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី បានជំនួសផលិតផលថៃកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារកម្ពុជា បើទោះបីជាតម្លៃដឹកជញ្ជូនថ្លៃជាងប្រទេសថៃក៏ដោយ។

លោក Voratat Tantimongkolsuk ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា បានលើកឡើងថា តម្លៃពាណិជ្ជកម្មសិង្ហបុរីជាមួយកម្ពុជាកើនឡើងជាង ២០០%, វៀតណាមកើនឡើងជាង ២០%, និងម៉ាឡេស៊ីប្រហែល ៣០-៤០% ។ កត្តាសំខាន់ដែលធ្វើឲ្យទំនិញថៃធ្លាក់ថ្លៃធៀបនឹងគូប្រជែង មិនមែនថ្លៃដឹកជញ្ចូនតែមួយមុខទេ ប៉ុន្តែក៏ពាកព័ន្ធនឹងមនោសញ្ចេតនារបស់ប្រជានខ្មែរប្រឆាំងទំនិញថៃផងដែរ។ នៅ​ទី​បញ្ចប់ គ្មាន​អ្នក​ណា​ចង់​ឃើញ​ជម្លោះ​អូស​បន្លាយ​ទេ ព្រោះ​ផល​ប៉ះពាល់​មិន​ត្រឹម​តែ​លើ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប៉ះពាល់​ផ្ទាល់​ដល់​ប្រតិបត្តិករ​អាជីវកម្ម កម្មករ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា