បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-អាម៉េរិក ចាប់ផ្ដើមបើកចំហជើងមេឃថ្មីលើកដំបូងក្នុងប្រវត្តិសាស្រ្ត

កម្ពុជា-អាម៉េរិក ចាប់ផ្ដើមបើកចំហជើងមេឃថ្មីលើកដំបូងក្នុងប្រវត្តិសាស្រ្ត

នៅទីបំផុត កម្ពុជា និងសហរដ្ឋអាម៉េរិក បានឯកភាពគ្នាជាផ្លូវការហើយ ដើម្បីបើកចំហជើងមេឃ «ដឹកជញ្ជូនតាមផ្លូវអាកាស» ជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយពីការចរចាអស់រយៈពេល ១២ឆ្នាំកន្លងមក។

Advertisement

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃពុធនេះថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ​កម្ពុជា និងអាម៉េរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ «បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគី។

ការចុះហត្ថលេខានេះធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន រវាងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក។
អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថា នេះគឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូងរវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងអាម៉េរិក ហើយឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាសមិទ្ធិផលដ៏សំខាន់ថ្មីបន្ថែមមួយទៀត បន្ទាប់ពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាម៉េរិក អនុម័តផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន ១០០លានដុល្លារ ដើម្បីគាំទ្រដល់អាកាសយានដ្ឋានថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ។

ឯកឧត្តមបន្តថា កិច្ចព្រមព្រៀងបើកចំហជើងមេឃ ក៏អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យ ងាយស្រួល និងមានប្រសិទ្ធភាពដល់អ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូន ពិសេសលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ ​

ជាងនេះទៅទៀត កិច្ចព្រមព្រៀងនេះក៏អនុញ្ញាតឱ្យមានការអនុវត្តសិទ្ធិហោះហើរទី៧ លើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចប្រតិបត្តិការរវាងអាម៉េរិក និងប្រទេសទីបី ដែលគ្មានទំនាក់ទំនងប្រតិបត្តិការជាមួយកម្ពុជាផងដែរ៕ អត្ថបទ៖ ខន ណារី AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា