បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផលនេសាទកម្ពុជា កើនឡើងដល់ជិត ១ លានតោន

ផលនេសាទកម្ពុជា កើនឡើងដល់ជិត ១ លានតោន

នៅក្នុងឆ្នាំ ២០២៥ ផលិតកម្មជលផលសរុបរបស់កម្ពុជាសម្រេចបានជិត ១ លានតោន  មានការកើនឡើង ៥,៦ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ យោងតាមក្រសួងកសិកម្ម  ផលនេសាទទឹកសាបទទួលបានជាង  ៥១ ម៉ឺនតោន កើនឡើង ១០ ភាគរយ  ផលវារីវប្បកម្មជាង ៣២ ម៉ឺនតោន និងផលនេសាទសមុទ្របានចំនួនជាង ១៤ ម៉ឺនតោន។

Advertisement

នៅក្នុងពិធីប្រារព្ធ «ទិវាមច្ឆជាតិ ១ កក្កដា ២០២៦» ដែលធ្វើឡើងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង នៅថ្ងៃពុធនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការកើនឡើងនៃផលនេសាទទឹកសាបនេះ គឺដោយសារមានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទពីសំណាក់សមត្ថកិច្ចជំនាញជលផល កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសហគមន៍នេសាទផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ទោះបីជាបរិបទពិភពលោកមានការប្រែប្រួលស្មុគស្មាញ និងរងផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុក៏ដោយ ប៉ុន្តែវិស័យកសិកម្មកម្ពុជានៅតែរក្សាបានភាពធន់ខ្ពស់។ វិស័យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជាក្រពះរបស់ជាតិ។ ទន្ទឹមនឹងនេះ សម្ដេចបានហៅមច្ឆាជាតិថាជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ ព្រោះវាជាប្រភពផ្ដល់ប្រូតេអ៊ីនមិនចេះរីងស្ងួត សម្បូរទៅដោយមីក្រូសារធាតុ និងជាអាហារសហគមន៍ដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលអាចរក្សាទុកបានយូរ។

សម្ដេចធិបតី មានប្រសាសន៍ថា៖

“ឆ្នាំទៅ នឹងឆ្នាំទៅមុននេះ យើងឃើញថា ដោយសារការអភិរក្ស និងការទប់ស្កាត់នេះបាន កំណើនត្រីបានឡើង បញ្ហាតែមួយទេ គឺត្រីចុះថោក។”

សូមបញ្ជាក់ថា ការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ បានធ្វើឱ្យវិធានការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដូចជាការប្រើឧបករណ៍ហាមឃាត់ ការនេសាទក្នុងតំបន់អភិរក្ស និងការនេសាទហួសកម្រិត ទទួលបានប្រសិទ្ធភាពខ្ពស់។ លទ្ធផលនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ និងការពារធនធានធម្មជាតិ។

យោងតាមអគ្គនាយកដ្ឋានជលផល ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៦ នេះ បទល្មើសនេសាទនៅកម្ពុជាជាង ១ ០០០ ករណីត្រូវបានបង្ក្រាប។ តួលេខនេះមានការថយថុះបើធៀបនឹងឆ្នាំ ២០២៥៕ អត្ថបទ៖ ទួន សុផល AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា