បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកនិតិវិធីកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹក ក្រោយបិទព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកនិតិវិធីកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹក ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ស៊ុន ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងនៅក្នុងវេទិកាវិនិយោគកម្ពុជាឆ្នាំ ២០២៦ នៅទីក្រុងភ្នំពេញ ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៦ ថា​ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងស្វែងរកនិតីវិធីសម្រួលដល់ការកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់ក្រុមហ៊ុនមួយចំនួនដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ។ 

Advertisement

ក្រោយពី​ប្រទេសថៃបិទព្រំដែនគោកជាឯកតោភាគី កាលពីខែមិថុនា ឆ្នាំ ២០២៥  បន្ទាប់ពីមានជម្លោះព្រំដែនជាមួយកម្ពុជា បានធ្វើឱ្យក្រុមហ៊ុនជប៉ុនមួយចំនួនដែលប្រតិបត្តិការនៅប្រទេសកម្ពុជា និងប្រទេសថៃ រងផលប៉ះពាល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់លើការនាំចូល និងនាំចេញវត្ថុធាតុដើម​ អេឡិចត្រូនិក និងគ្រឿងបន្លាសបង្គុំ។ 

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា

“ខ្ញុំក៏បានដឹកនាំពិភាក្សាគ្នាជាមួយក្រុមហ៊ុនជប៉ុន ដែលប្រើប្រាស់យន្តការ Thailand plus one យក Componment ពីថៃ មកកម្ពុជា ផ្គុំហើយបញ្ជូនទៅវិញ លំបាកក្នុងការដឹកចេញចូលនេះ អ៊ីចឹងយើងកំពុងតែរកនិតីវិធីកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនរបស់គាត់។​“

ភាពតានតឹងនៅតាមព្រំដែនកម្ពុជា និងថៃ បានបណ្តាលឱ្យក្រុមហ៊ុនដែលប្រើប្រាស់ច្រកព្រំដែនអន្តរជាតិផ្លូវគោករវាង​ប្រទេស​ជិតខាងទាំងពី បង្វែរការដឹកជញ្ជូនរបស់ខ្លួនមកតាមផ្លូវទឹកវិញ តាមរយៈ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ មធ្យោបាយដឹកជញ្ជូនថ្មីនេះបានធ្វើឱ្យមានការកកស្ទះ និងចំណាយពេលយូរក្នុងការដឹកជញ្ជូន។​

ឯកឧត្តម ស៊ុន​ ចាន់ថុល បានលើកឡើងថា ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងសាងសង់ និងអភិវឌ្ឍកំពង់ផែទឹកជ្រៅដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ។ តាមរយៈកំពង់ផែទឹកជ្រៅជំហានទី១នេះ​នឹងធ្វើតម្លៃដឹកជញ្ជូនថយចុះរង្វង់ ២០០ ដុល្លារអាមេរិកក្នុងមួយទូរកុងតឹន័រ។​

ជាមួយគ្នានេះ គម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅជំហានទី ២ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៦ នេះ​ គ្រោងបញ្ចប់នៅឆ្នាំ ២០២៩។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងថា កំពង់ផែទឹកជ្រៅនេះនឹងអនុញ្ញាតឱ្យកប៉ាល់នៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក ដែលបើកបរតាមសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក សមុទ្រឥណ្ឌា និងអាម៉េរិក អាចចូលចតបានដោយផ្ទាល់ ដែលការណ៍នេះនឹងបន្តកាត់បន្ថយថ្លៃចំណាយដឹកជញ្ជូនមួយកម្រិតថែមទៀត។ លើសពីនេះកម្ពុជាក៏កំពុងតែដំណើរការនៃការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា តភ្ជាប់ និងសម្រួលដល់សកម្មភាពពាណិជ្ជកម្មរបស់កម្ពុជា ទៅកាន់ច្រកសមុទ្រ។

កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៦ កម្ពុជាបានសម្រេចលុបបំបាត់កម្រៃស្កេនកុងតឺន័រ ទាំងស្រុងដើម្បីកាត់បន្ថយបន្ទុកថ្លៃភស្តុភារកម្ម​៕

អត្ថបទ៖ សៅ សុខអេង AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា