បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាណាដា ផ្តើមគំនិតបង្កើតតំបន់ពាណិជ្ជកម្មថ្មីមិនអាស្រ័យអាម៉េរិកនិង ចិន លើទីផ្សាររ៉ែកម្រ

កាណាដា ផ្តើមគំនិតបង្កើតតំបន់ពាណិជ្ជកម្មថ្មីមិនអាស្រ័យអាម៉េរិកនិង ចិន លើទីផ្សាររ៉ែកម្រ

បរទេស ៖ ប្រទេសចំនួន៣ ក្នុងចំណោមសមាជិក G7 ដែលក្នុងនោះមានកាណាដា ជាអ្នកផ្តួចផ្តើមគំនិតផងនោះ កំពុងធ្វើការរួមគ្នាទៅលើគម្រោងដ៏ធំមួយដែលនឹងអាចជំនួសការធ្វើទំនាក់ទំនងពាណិជ្ជកម្មលើប្រភេទរ៉ែកម្រជាមួយនឹងសហរដ្ឋអាម៉េរិក ក៏ដូចជាកាត់បន្ថយការពឹងផ្អែកទៅលើប្រទេសចិនផងដែរ។

Advertisement

ប្រភពពីមន្ត្រីជាន់ខ្ពស់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកកាសែត Global Times កាលពីពេលថ្មីៗនេះថា វិធីសាស្ត្រមួយចំនួនដែលកាណាដា បារាំង និងជប៉ុន អាចសហការគ្នានោះរួមមាន ការកំណត់កូតាទៅលើការនាំចូលរ៉ែកម្រមួយចំនួន ការឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនរុករករ៉ែដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់លើរ៉ែសំខាន់ៗ ក៏ដូចជាការបង្កើតជាក្លឹបប្រទេសអ្នកទិញរ៉ែកម្រជាដើម។

ប្រភពដដែលបានបញ្ជាក់ទៀតថា វាគឺជាគំនិតផ្តួចផ្តើមទាំងស្រុងដែលដឹកនាំដោយកាណាដា ក្នុងគោលបំណងអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែកម្រសំខាន់ៗដែលអាចទុកចិត្តបានក្រៅតែពីទីផ្សារប្រទេសចិន និងធ្វើខ្លួននៅឱ្យឆ្ងាយពីការពឹងផ្អែកទៅលើអាម៉េរិកផងដែរពាក់ព័ន្ធនឹងទីផ្សាររ៉ែលោហៈ។

កាលពីខែកុម្ភៈ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក JD Vance ធ្លាប់បានបង្ហាញផែនការដើម្បីបង្កើតសម្ព័ន្ធមិត្តចូលទៅក្នុងតំបន់ពាណិជ្ជកម្មដែលអនុគ្រោះសម្រាប់រ៉ែសំខាន់ៗ។ ប៉ុន្តែមួយខែបន្ទាប់ពីការប្រកាសនោះ ប្រទេសមួយចំនួនបាននាំគ្នារៀបចំផែនការផ្សេងជំនួសវិញ។ ក្នុងចំណោមនោះផែនការទាំងនោះ នាយករដ្ឋមន្ត្រីកាណាដា Mark Carney បានអំពាវនាវទៅកាន់ក្រុមប្រទេសដែលជាមហាអំណាចថ្នាក់កណ្តាលឱ្យរួបរួមគ្នាបង្កើតតំបន់ពាណិជ្ជកម្មផ្សេងជំនួសវិញ។

ថ្មីៗនេះ ប្រទេសកាណាដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីចំនួន៣០ជាមួយប្រទេសចំនួន១២រួចទៅហើយសម្រាប់ការវិនិយោគដែលបានស្នើឡើងក្នុងទំហំប្រមាណជា ១២,៦ពាន់លានដុល្លារកាណាដា ឬត្រូវជា ៩,២២ ពាន់លានដុល្លារ នៃការវិនិយោគលើបច្ចេកវិទ្យារុករករ៉ែ និងទីផ្សាររ៉ែកម្រ ។ ក្នុងនោះដែរ ប្រទេសអូស្ត្រាលី បានបញ្ជាក់កាលពីដើមខែមីនាកន្លងទៅថ្មីៗនេះថា ខ្លួននឹងចូលរួមជាមួយសម្ព័ន្ធភាពផលិតកម្មរ៉ែសំខាន់ៗនៃក្រុមប្រទេស G7 ដែលដឹកនាំដោយប្រទេសកាណាដានេះដែរ។

គួរឲ្យដឹងដែរថា រ៉ែកម្រ ដូចជាប្រភេទលោហៈគឺពិបាករុករក និងចម្រាញ់ជាងរ៉ែប្រភេទដទៃ ខណៈដែលវាត្រូវទាញយកមកប្រើដើម្បីអាចផលិតទៅជាគ្រឿងបង្គំសំខាន់ៗក្នុងទូរសព្ទដៃ រថយន្ត EV និងអាវុធបច្ចេកវិទ្យាខ្ពស់ជាដើម ហើយបច្ចុប្បន្ននេះ គឺប្រទេសចិនដែលជាអ្នកគ្រប់គ្រងប្រមាណទៅ៩០ភាគរយនៃលោហធាតុទាំងអស់លើពិភពលោក៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា