បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

Advertisement

ការតភ្ជាប់ខ្សែសង្វាក់ដឹកជញ្ជូនផ្លូវសមុទ្រនេះ បាន​ចាប់​ផ្តើមកាលពីចុងខែមីនា កន្លងទៅនេះ។ តាមរយៈការលើកឡើង​ជាសាធារណៈ​លើបណ្តាញ​ផ្សព្វផ្សាយ​សង្គមរបស់​ខ្លួន​កាលពីថ្ងៃអង្គារ៍ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន ​បាន​សម្តែងការអបអរ​សាទរ​ចំពោះ​សមិទ្ធិផល​ខ្សែគមនាគមន៍​ផ្លូវទឹកនេះ។

លោកឧកញ៉ា​ ស៊ិន​ ចន្ធី​ ជាអគ្គនាយក​ក្រុមហ៊ុន​ឡាញហល​ អេចប្រេស​ ខេមបូឌា​​ និងជា​អ្នក​ជំនាញ​ក្នុង​​វិស័យ​ដឹកជញ្ជូន​ និង​ភស្តុភាកម្ម​ បានឱ្យដឹងថា សព្វថ្ងៃកម្ពុជាមានការតភ្ជាប់ការដឹកជញ្ជូនជាមួយចិនចំនួន ៣សំខាន់ៗ គឺការដឹកជញ្ជូនតាមផ្លូវសមុទ្រ ការដឹកជញ្ជូនតាមផ្លូវគោក និងការដឹកជញ្ជូនតាមផ្លូវរថភ្លើង។

បើតាមលោកឧកញ៉ា ការដឹកជញ្ជូនតាមផ្លូវគោកដោយរថយន្តកុងតឺន័រពីកម្ពុជាទៅចិនត្រូវឆ្លងកាត់ប្រ​ទេស​ឡាវចូលទៅខេត្តគុនមីញ និងខេត្តមួយចំនួនទៀតរបស់ចិន ខណៈការដឹកជញ្ជូនតាមរថភ្លើងពីចិនមកឡាវចូលមកកម្ពុជានៅមិនទាន់ដំណើរការទេ។ ចំណែក​ការដឹកជញ្ជូន​ផ្លូវ​ទឹកទៅកាន់​ប្រទេសចិន គឺចេញដំណើរពីកំពង់ផែស្វយ័តក្រុងព្រះសីហនុកម្ពុជាទៅចិនផ្ទាល់ និងការដឹកជញ្ជូនពីកំពង់ផែស្វយ័តភ្នំពេញឆ្លងកាត់វៀតណាមទៅកាន់ប្រទេសចិន។

លោកឧកញ៉ាសង្កត់ធ្ងន់ថា ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីនេះ នឹងជំរុញអ្នកវិនិយោគកាន់តែច្រើនចូលមករកស៊ីនៅកម្ពុជា។

លោកឧកញ៉ា​ ស៊ិន​ ចន្ធី បានថ្លែង៖

“ជាកន្លឹៈសំខាន់មួយដែលធ្វើឱ្យយើងអាចទាក់ទាញបាននូវការវិនិយោគចូលមកបង្កើតរោងចក្រផ្សេងៗនៅកម្ពុជា ព្រោះអីយើងមានមធ្យោបាយច្រើនដែលធ្វើឱ្យអ្នកវិនិយោគមានការចាប់អារម្មណ៍។”

ក្នុងឆ្នាំ២០២៥ ពាណិជ្ជកម្មកម្ពុជា-ចិន សរុបចំនួន ១៧,៧ ពាន់លានដុល្លារ។ ខណៈរយៈពេល ២ ខែឆ្នាំ ២០២៦ នេះ កម្ពុជានាំចេញទៅចិនបានទឹកប្រាក់សរុបចំនួនជាង ២៩៥ លានដុល្លារ និងការនាំចូលពីចិនវិញសរុបចំនួនជាង ៣ ពាន់ ​២៨២ លានដុល្លារ៕

អត្ថបទ៖ សេង បារាំង AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា