បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កប៉ាល់កុងតឺន័រ ចិន ផ្ដើមដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ដោយគ្មានភ័យព្រួយ

កប៉ាល់កុងតឺន័រ ចិន ផ្ដើមដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ដោយគ្មានភ័យព្រួយ

កប៉ាល់កុងតឺន័រខ្នាតយក្សដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនយក្សចិន Cosco ចំនួន ២ គ្រឿងកាលពីថ្ងៃអាទិត្យ បានចាប់ផ្ដើមបើកឆ្លងកាត់ច្រកសមុទ្រ Hormuz សាឡើងវិញ បន្ទាប់ពីបញ្ឈប់ការធ្វើនាវាចរណ៍មួយរយៈធំ ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

Advertisement

ការចាប់ផ្ដើមបើកឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើងវិញពីសំណាក់កប៉ាល់កុងតឺន័រចិនកើតមានឡើង បន្ទាប់ពីអ៊ីរ៉ង់ប្រកាសថា កប៉ាល់ចិន រុស្ស៊ី និងមហាមិត្ត ៣ ទៀតរបស់ខ្លួនអាចចេញចូល ក៏ដូចជាប្រើប្រាស់ច្រកសមុទ្រមួយនេះសម្រាប់ការដឹកជញ្ជូនទំនិញបានដោយសេរី។

បើតាមទិន្នន័យពី MarineTraffic កប៉ាល់កុងតឺន័ររបស់ក្រុមហ៊ុន Cosco ទាំងពីរគ្រឿងនេះបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជោគជ័យ និងគ្មានការភ័យខ្លាច ក្នុងគោលដៅតម្រង់ទៅកំពង់ផែ Klang របស់ប្រទេសម៉ាឡេស៊ី។

បើតាម Anadolu ក្រោយការបើកដៃឲ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ពីសំណាក់អ៊ីរ៉ង់រួចមក, ក្រុមហ៊ុន Cosco ទទួលបានការបញ្ជា កក់យ៉ាងច្រើនសម្រាប់ការដឹកជញ្ជូនកុងតឺន័រពីប្រទេសចុងបូព៌ាទៅកាន់អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត បារ៉ែន កាតា គុយវ៉ែត និងអ៊ីរ៉ាក់។

ក្រុមហ៊ុន Cosco គឺជាក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមដែនសមុទ្រដ៏លេចធ្លោបំផុតមួយរបស់ពិភពលោក ។ យ៉ាងណា ក្រុមហ៊ុនបានផ្អាកសេវាកម្មដឹកទំនិញទាំងទៅ និងមកពីប្រទេសឈូងសមុទ្រជាច្រើន ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រួតដៃគ្នាវាយប្រហារលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ។

អ្នកត្រួតពិនិត្យច្រកសមុទ្រនិយាយថា ការដឹកជញ្ជូននេះគឺជាការចាប់ផ្ដើមទម្លាយភាពទាល់ច្រកផ្នែកការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងតេអេរ៉ង់លើសិទ្ធិឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលកំពុងកើតមានជម្លោះ។

ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម និងសន្តិសុខថាមពលពិភពលោក។ ប៉ុន្តែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាធ្វើឲ្យប៉ះពាល់ប្រហែល ២០ ភាគរយនៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក។

បើតាម RT, ចាប់តាំងពីភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ មក តម្លៃប្រេងបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់ជិត ១២០ ដុល្លារក្នុងមួយធុងបារ៉ែល៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សុខ ជីវ័ន្ត

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា