បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជីប ម៉ុង លែនបំបែកកំណត់ត្រាថ្មី បើកការដ្ឋានសាងសង់គម្រោង ហ្រ្គេនលែនម៉ាក 271 II និងបើកលក់ Pre-sales វីឡាម៉ូដថ្មីសន្លាងចំនួន ៣ ព្រមគ្នា

ជីប ម៉ុង លែនបំបែកកំណត់ត្រាថ្មី បើកការដ្ឋានសាងសង់គម្រោង ហ្រ្គេនលែនម៉ាក 271 II និងបើកលក់ Pre-sales វីឡាម៉ូដថ្មីសន្លាងចំនួន ៣ ព្រមគ្នា

ជីប ម៉ុង លែនបំបែកកំណត់ត្រាថ្មី ដោយប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោង ហ្រ្គេនលែនម៉ាក 271 II និងបើកលក់ Pre-sales វីឡាម៉ូដថ្មីសន្លាងចំនួន 3 ព្រមគ្នា ធ្វើឲ្យកក្រើកទីផ្សារអចលនទ្រព្យនៅកម្ពុជា!

Advertisement

ភ្នំពេញ​​ ៖ ក្រោយទទួលបានការគាំទ្រលើសពីការរំពឹងទុក កាលពី ៣ សប្តាហ៍មុន ដោយបានអង្រួនទីផ្សារអចលនទ្រព្យជាមួយពិធីបើកការដ្ឋានសាងសង់ផ្ទះម៉ូដថ្មី ហូម អហ្វហ្វីស៍ II (Home Office II) នោះ​​​ នៅត្រឹមព្រឹកថ្ងៃទី២១​ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង ហ្រ្គេនលែនម៉ាក 271 II និងវីឡាម៉ូដថ្មី ៣ បន្ថែមទៀត ដែលជារីឡាស្ថិតក្នុង “Grand Series” របស់គម្រោង ហ្រ្គេនលែនម៉ាក 271​ រួមមាន៖

  • វីឡា ឃីង ហ្រ្គេន (King Grand):  ជាវីឡាដែលឆ្លុះបញ្ចាំងពីឧត្តមភាពនៃការរស់នៅបែបអភិជន ជាមួយការសម្រិតសម្រាំងនៃប្រណីតភាពដែលពោរពេញដោយកិត្យានុភាពយ៉ាងល្អឥតខ្ចោះ។
  • វីឡា ឃ្វីន ហ្រ្គេន II (Queen Grand II): ជាវីឡាដែលមានរចនាបទទំនើបស៊ីវីល័យ ពោរពេញដោយភាពទាក់ទាញ និងភាពសម្បូរបែប ប្រកបដោយផាសុកភាពខ្ពស់បំផុតក្នុងការរស់នៅ។
  • វីឡាអាជីវកម្ម (Business Villa): ជាប្រភេទ វីឡាអាជីវកម្ម ស្ថិតក្នុងទីតាំងសក្តានុពល ចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ ដែលនឹងប្រែក្លាយការវិនិយោគ និងការប្រកបអាជីវកម្មរបស់លោកអ្នកឱ្យទទួលបានភាពជោគជ័យយ៉ាងច្រើនវិសេសវិសាល។

ចំណុចពិសេស ដែលធ្វើឲ្យហ្រ្គេនលែនម៉ាក 271 មានភាពលេចធ្លោខុសប្លែកពីគេនោះ ទីតាំងនៃគម្រោង គឺស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រមានសក្ដានុពលដ៏ល្អឥតខ្ចោះនៃតំបន់ពាណិជ្ជកម្មថ្មីមួយក្នុងរាជធានីភ្នំពេញ។ ជាពិសេស ទីនេះជាចំណុចប្រសព្វនៃសសៃឈាមផ្លូវមេសំខាន់ៗដូចជា៖ មហាវិថីអ្នកឧកញ៉ា​ ហ៊ុន នាង ផ្លូវ ៦០ម៉ែត្រ ផ្លូវ​ ២៧១ និង ផ្លូវ ៣៧១ ហើយមានចម្ងាយត្រឹមតែ ៣ នាទីពីផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល និងងាយស្រួលធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោថែមទៀតផង។

បន្ថែមពីនេះ អតិថិជនទាំងអស់នឹងទទួលបាននូវបទពិសោធន៍ថ្មីនៃការរស់នៅជាមួយមុខងារយ៉ាងសម្បូរបែបនៅក្នុងគម្រោងផ្ទាល់រួមមានដូចជា៖

  • ​មជ្ឈមណ្ឌលសន្និបាតអន្តរជាតិ ជីប ម៉ុង ដ៏ធំជាងគេនៅក្នុងប្រទេស​ ផ្តល់ជូនបទពិសោធន៍នៃការរៀបចំកម្មវិធីធំៗ ដូចជា​​ ប្រជុំអាស៊ាន សន្និបាតខ្នាតធំ រឹ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍លំដាប់កំពូល ដែលស្វាគមន៍ភ្ញៀវបានរហូតដល់​ជាង​​១០០០០នាក់។​ ​ បន្ថែមលើសពីនេះ មជ្ឈមណ្ឌល សន្និបាតអន្តរជាតិ​មួយនេះមានមុខងារ/​សេវាកម្ម ជាច្រើនបន្ថែមទៀត ដូចជា បន្ទប់ប្រជុំ សាលពិព័រណ៍ធំៗ និង​កន្លែងរៀបចំសិក្ខាសាលាផ្សេងៗ ជាមួយ​ការ Design​ ​ស្តង់ដារអន្តរជាតិតំបូងគេ បំពាក់ផ្ទាំង LED ដ៏ទំនើប និង  ចំណតយានយន្តដ៏ធំទូលាយ ផ្តល់ភាពងាយស្រួលសម្រាប់​កម្មវិធីធំៗ​របស់លោកអ្នក
  • ការសិក្សាលំដាប់អន្តរជាតិ ជាមួយវត្តមានសាលាអន្តរជាតិ iCAN British International School ផ្តល់នូវការអប់រំស្តង់ដារអន្តរជាតិសម្រាប់បុត្រធីតារបស់លោកអ្នក។
  •  រីករាយជាមួយកន្លែងកម្សាន្ត និងជួបជុំដែលសម្បូរទៅដោយហាងម៉ាកយីហោល្បីៗ និងតម្រូវការប្រចាំថ្ងៃ។
  • កន្លែងសម្រាកលំហែកាយជាមួយឧទ្យាន ហ្រ្គេនលែនម៉ាក ជាប់មាត់ទឹក ផ្តល់នូវខ្យល់អាកាសបរិសុទ្ធ និងអាម្មណ៍ស្រស់ស្រាយគ្រប់ពេលវេលា។

ក្រុមហ៊ុន ជីប ម៉ុង លែន មានចក្ខុវិស័យវែងឆ្ងាយ ហើយតែងតែប្តេជ្ញាផ្តល់ជូននូវ “គេហដ្ឋានដែលមានគុណភាព សំណង់រឹងមាំល្អដាច់គេ និងការបង្កើតសហគមន៍រស់នៅដ៏សម្បូរបែប” ដើម្បីធានាបានថា រាល់ការវិនិយោគរបស់អតិថិជនគឺជា “ទំនុកចិត្ត និងជឿជាក់ក្នុងការរស់នៅ” យ៉ាងពិតប្រាកដ។

ដើម្បីទទួលបានព័ត៌មានលម្អិតអំពីវីឡាម៉ូដថ្មីមុនគេ សូមធ្វើការណាត់ជួបក្រុមការងារផ្នែកលក់ឥឡូវនេះ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០៦១ ៩៩៧ ៨៨៨ ។

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា