ភ្នំពេញ ៖ ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ជ្រោយចង្វារបេយ៍បានរៀបចំកម្មវិធីបរិច្ចាគឈាម ដែលបានស្វាគមន៍អ្នកបរិច្ចាគជាង ១៥០នាក់ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ។

ភ្នំពេញ ៖ ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ជ្រោយចង្វារបេយ៍បានរៀបចំកម្មវិធីបរិច្ចាគឈាម ដែលបានស្វាគមន៍អ្នកបរិច្ចាគជាង ១៥០នាក់ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ។
ព្រឹត្តិកាតរណ៍បរិច្ចាកឈាមនេះត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់សេចក្តីស្រឡាញ់» ដែលគំនិតផ្តួចផ្តើមនេះប្រមូលបានកញ្ចប់ឈាមជាង ១៥០ ដោយជោគជ័យសម្រាប់មជ្ឍមណ្ឌលជាតិផ្តល់ឈាម ដើម្បីគាំទ្រដល់មន្ទីរពេទ្យ និងអ្នកជំងឺទូទាំងប្រទេស។

លោក ជួរ លីសៀក ប្រធានគម្រោងពាណិជ្ជកម្មនៃជ្រោយចង្វារបេយ៍ បានលើកឡើងថា ៖
«ការបរិច្ចាគឈាម គឺជាទង្វើសាមញ្ញមួយដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន។ ខ្ញុំលើកទឹកចិត្តឱ្យសមាជិកក្រុមរបស់យើង និងសហគមន៍ឱ្យចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យនេះ»។
ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីសហគមន៍មួយដែលអាចមកជួបជុំគ្នាដើម្បីគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់មួយ។ យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវការឈាមប្រហែល ១៨០,០០០ កញ្ជប់ជារៀងរាល់ឆ្នាំ។

លោក កេង យៀប ជាអ្នកស្មគ្រចិត្តបរិច្ចាគឈាម បានលើកឡើងថា ៖
«យើងអាចគាំទ្រសហគមន៍របស់យើងតាមរយៈវិធីជាច្រើន។ ការបរិច្ចាកឈាមត្រូវចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះដើម្បីបរិច្ចាគឈាម ប៉ុន្តែសកម្មភាពនេះអាចធ្វើឱ្យមានភាពសារៈសំខាន់សម្រាប់អ្នកដែលត្រូវការឈាម»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះធ្វើទៅបានអាស្រ័យដោយមានការគាំទ្រ និងការចូលរួមពីដៃគូ រួមមាន ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC), ធនាគារ កាណាឌីយ៉ា, មេហ្គា អាសិតមេនេចមេន, ទឹកបរិសុទ្ធ ហាយ ធិច (Hi-Tech), PassApp, សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា, Tropicam Fruit and Vegetable និង ផ្សាររ៉មាឌន កម្ពុជា (Ramadan Market) ក្រោមគំនិតផ្តួចផ្តើមនេះបានជួយបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម និងការចូលរួមចំណែករបស់សហគមន៍៕
