បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំណើនអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌានឹងកើនឡើងរហូតដល់ ៩៣% នៅត្រឹមឆ្នាំ២០៤០

កំណើនអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌានឹងកើនឡើងរហូតដល់ ៩៣% នៅត្រឹមឆ្នាំ២០៤០

បរទេស ៖ Weforum បានព្យាករណ៍ថា កំណើនអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌានឹងកាន់តែកើនឡើងខ្លាំងជាបន្តបន្ទាប់រហូតដល់ប្រមាណ ៩៣% នៅត្រឹមឆ្នាំ២០៤០ ជាពិសេសគាំទ្រដោយប្រជាជនវណ្ណៈកណ្តាល ដែលរស់នៅក្រៅទីក្រុងធំៗ។

Advertisement

នៅក្នុងប្រទេសឥណ្ឌា ទីក្រុងដែលមានប្រជាជនរស់នៅច្រើនមានចំនួន ៥ ដូចជា ទីក្រុងញូវដេលី, គុលកាតា, បុមបៃ, បេងហ្គាឡូរូ, និង ចេនណៃ។ មិនត្រឹមតែប៉ុណ្ណោះ ញូវដេលី និង បុមបៃ បានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានចំនួនប្រជាជនច្រើនជាងគេទាំង ១០ របស់ពិភពលោក ដោយទីក្រុងញូវដេលីមានប្រជាជនចំនួន ២៩,៥ លាននាក់ ហើយទីក្រុងបុមបៃមានប្រជាជនចំនួន ២២,១ លាននាក់។ ជាមួយគ្នានេះ គេព្យាករណ៍ថា កំណើនអ្នកប្រើប្រាស់ក្នុងស្រុកសរុបរបស់ឥណ្ឌាអាចនឹងកើនឡើងដល់ ៩៣% នៅត្រឹមឆ្នាំ២០៤០ ដែលធ្វើឲ្យក្រុមហ៊ុនបរទេសចាប់អារម្មណ៍ចង់ចូលទៅបណ្តាក់ទុនវិនិយោគនៅក្នុងទីផ្សាររបស់ប្រទេសមួយនេះ។

សូមជម្រាបថា កំណើននៃចំនួនអ្នកប្រើប្រាស់ទាំងនេះមិនមែនកើតមានតែនៅទីប្រជុំជនតំបន់ក្រុងធំៗនោះទេ ប៉ុន្តែវានឹងកើនឡើងនៅទូទាំងប្រទេស ដែលស្ទើរតែ ៧៥% នៃចំនួនប្រជាជនសរុបអាចចំណាយប្រមាណ ១៣ ដុល្លារក្នុងមួយថ្ងៃ ឬ ច្រើនជាងនេះ។

ជាការកត់សម្គាល់ បច្ចុប្បន្ននេះ ទីក្រុងញូវដេលី គឺជាកន្លែងដែលប្រមូលផ្តុំនូវចំនួនអ្នកប្រើប្រាស់ច្រើនជាងគេក្នុងចំណោមទីក្រុងផ្សេងៗទៀត។ ប្រជាជនឥណ្ឌា ជាមធ្យមចំណាយ ១ ៩២៧ ដុល្លារក្នុងមួយឆ្នាំ ខណៈដែលអ្នករស់នៅទីក្រុងញូវដេលី ចំណាយជាង ៣ ២០០ ដុល្លារក្នុងមួយឆ្នាំ។ ការចំណាយនេះពឹងផ្អែកលើភាពខុសគ្នានៃប្រាក់ចំណូល ខណៈអ្នករស់នៅទីក្រុងញូវដែលី បានចំណាយលើលំនៅឋាន ៣១% នៃការចំណាយសរុប ដែលឆ្លុះបញ្ចាំងពីការចំណាយលើការរស់នៅខ្ពស់។ ជាទូទៅ ទីក្រុងកាន់តែអភិវឌ្ឍន៍ ការចំណាយលើអចលនទ្រព្យ ដូចជាការជួលផ្ទះ មធ្យោបាយធ្វើដំណើរសារធារណៈ កាន់តែមានតម្លៃថ្លៃ។ បន្ថែមពីនេះ សម្រាប់អ្នករស់នៅក្នុងទីក្រុង ការចំណាយលើការអប់រំ ការថែទាំសុខភាពផ្ទាល់ខ្លួន តម្លៃអាហារ ភេសជ្ជៈ គ្រឿង​ស្រវឹង និង​សម្លៀក​បំពាក់ និងសេវាកម្មហិរញ្ញវត្ថុមានតម្លៃថ្លៃជាងអ្នករស់នៅក្រៅទីក្រុង។ នេះបើផ្អែកតាមការចេញផ្សាយរបស់ Weforum ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា