ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ ធ្វើឡើងនារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទាំងពីរ ថ្នាក់ដឹកនាំជាសមាសភាពគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល តំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលរាជធានី ខេត្ត តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដៃគូអភិវឌ្ឍន៍ តំណាងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត សមាគម ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធផ្សេងទៀតប្រមា៣៣០នាក់។
សូមបញ្ជាក់ដែរថា បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់រវាង ក.ប.ទ. និង ស.ក.ដ រួចមក ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរបានសហការក្នុងការតភ្ជាប់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ ស.ក.ដ ដើម្បីផ្ទៀងផ្ទាត់និងបង្ហាញភាពត្រឹមត្រូវ សុពលភាព ពិន្ទុ និងទិន្នន័យផ្សេងទៀតនៃបណ្ណបើកបរ ដែលចេញដោយ ស.ក.ដ។ បន្ថែមពីនេះ បណ្ណបើកបរដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បែងចែកជា ៣ ប្រភេទដូចខាងក្រោម៖
































