បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាន់តែងាយស្រួលក្នុងការទិញទំនិញ តាមរយៈផ្សារអេឡិចត្រូនិកលើ APP VTENH  របស់កូនខ្មែរដំបូងគេបង្អស់នៅកម្ពុជា

កាន់តែងាយស្រួលក្នុងការទិញទំនិញ តាមរយៈផ្សារអេឡិចត្រូនិកលើ APP VTENH  របស់កូនខ្មែរដំបូងគេបង្អស់នៅកម្ពុជា

ភ្នំពេញ៖ នាពេលថ្មីៗកន្លងទៅនេះ នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ ក្រុមហ៊ុនVTENH ក្រោមវត្តមាន អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ និងលោកជំទាវ បានដាក់ សម្ពោធជាផ្លូវការហើយនូវមុខងារថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្ពុជាអាចទិញទំនិញពី Taobao លើ VTENH APP ដោយប្រើបណ្តាញដឹកជញ្ជូនអន្តរជាតិរបស់ វីរៈប៊ុនថាំ ដើម្បីផ្តល់បទពិសោធន៍ ទិញទំនិញអនឡាញកាន់តែទំនើប ងាយស្រួល និងតម្លៃសមរម្យជាងមុនសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

Advertisement

នៅក្នុងកម្មវិធីសម្ភោធមុខងារថ្មីនេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ បង្ហាញថា៖ ចក្ចុវិស័យរបស់VTENH គឺចង់លើកកម្ពស់ប្រព័ន្ធឌីជីថលអោយកាន់តែមានភាពងាយស្រួលជាងមុន ផ្តាច់ញាធ្វើការផ្តល់សេវាទិញទំនិញក្នុងប្រទេសនិងឆ្លងប្រទេស អោយកាន់តែទូលំទូលាយ តម្លៃសមរម្យ និងជឿទុកចិត្តបាន។ បន្ថែមពីនេះអ្នកឧកញ៉ាថា៖ VTENH គឺជាអេបមួយដែលបង្កើតឡើងដោយកូនខ្មែរ១០០% ដែលអភិវឌ្ឍន៍ទៅលើប្រព័ន្ធផ្សារអេឡិចត្រូនិក ដោយចំណាយពេលជាង១ឆ្នាំ និងថវិការប្រមាណជាង១លាន៥សែនដុល្លារ អ្នកឧកញ៉ាពិតជាមានមោទនភាពកោតសសើរ ដល់ក្រុមការងារដែលខំប្រឹងបង្កើតអេបពីដើមមកដល់ថ្ងៃនេះ ដែលជាស្នាដៃកូនខ្មែរគ្មានបរទេសសូម្បី១%ដែលបានបង្កើតផ្សារអេឡិចត្រូនិកមួយនេះឡើង។

តាមរយៈមុខងារថ្មី Taobao នៅលើ VTENH នេះ អ្នកប្រើប្រាស់អាចទិញទំនិញ រាប់លានមុខ ពីប្រទេសចិន បានយ៉ាងងាយស្រួល មិនស្មុគស្មាញក្នុងការបំពេញអាសយដ្ឋានឃ្លាំងនៅចិន ដោយគ្រាន់តែបំពេញអាសយដ្ឋាននៅប្រទេសកម្ពុជា ឬជ្រើសរើសសាខា វិរៈ ប៊ុនថាំ ដែលនៅជិតលោកអ្នក មានការបញ្ជាទិញដោយឥតគិតថ្លៃសេវានឹងជួយទិញជាមួយតម្លៃដឹកជញ្ជូនពីចិនមកកម្ពុជាក្នុងតម្លៃសមរម្យ មិនចេះភាសាចិន ក៏អាចកុម្មង់ទំនិញពីចិនបានយ៉ាងងាយស្រួល តាមរយៈកម្មវិធី VTENH ដោយមិនចាំបាច់មានគណនី Taobao ផ្ទាល់ ការទិញទំនិញគឺកាន់តែមានភាពងាយស្រួលជាងមុនសម្រាប់អតិថិជនដែលបញ្ជាទិញក្នុង VTENH APP បើទំនិញដែលទទួលបានខុសពីការកម្មង់ ក្រុមហ៊ុននឹងជួយដោះស្រាយ ឬទទួលទិញចូលវិញក្នុងតម្លៃកំណត់ណាមួយ។

លើសពីនេះVTENH APP ជាមួយបណ្តាញដឹកជញ្ជូនអន្តរជាតិរបស់ វិរៈ ប៊ុនថាំ រាល់ការចូលប្រើ និងទិញទំនិញពី Taobao កាន់តែងាយស្រួល ខណៈពេលដែលការដឹកជញ្ជូនពីប្រទេសចិនមកកម្ពុជា ត្រូវបានធានាឱ្យមានប្រសិទ្ធភាព និងអាចទុកចិត្តបាន។ នឹងជាមួយគ្នានេះកាន់តែពិសេស ចាប់ពីថ្ងៃសម្ពោធនេះ រហូតដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ លោកអ្នកនឹងទទួលាបាន ការដឹកជញ្ជូនឥតគិតថ្លៃជាមួយ វិរៈ ប៊ុនថាំ ពីចិនមកខ្មែររហូតដល់ ៣ ដង រាល់ការទិញទំនិញកញ្ចប់ក្រោម ១​KG ពី Taobao លើ VTENH ដោយមិនកំណត់លក្ខខណ្ឌចំណាយ៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា