បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុបបើកកិច្ចប្រជុំកំពូល ២ ថ្ងៃ ស្វែងរកដំណោះស្រាយសន្តិសុខថាមពលដោយសារវិបត្តិនៅមជ្ឈិមបូព៌ា

អឺរ៉ុបបើកកិច្ចប្រជុំកំពូល ២ ថ្ងៃ ស្វែងរកដំណោះស្រាយសន្តិសុខថាមពលដោយសារវិបត្តិនៅមជ្ឈិមបូព៌ា

កាលពីព្រឹកថ្ងៃពុធ កន្លងទៅនេះ សមាជិកសភាអឺរ៉ុប MEP ទាំង ៧២០ ​រូប បូករួមទាំងក្រុមប្រឹក្សា និងគណកម្មការអឺរ៉ុបផង បានជួបប្រជុំគ្នានៅក្នុងប្រទេស ស៊ីប ដើម្បីស្វែងរកការឆ្លើយតបរួមគ្នាមួយក្នុងគ្រាដែលវិបត្តិថាមពលសកលកំពុងបន្តបញ្ហា ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។

Advertisement

យោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្គារី Novinata នៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរថា ដោយសារការវិវត្តនៃស្ថានការណ៍នៅប្រទេសអ៊ីរ៉ង់ និងនៅក្នុងតំបន់កាន់តែតានតឹងឡើង​ វាបានបង្កើតទៅជាបញ្ហាយ៉ាងខ្លាំងគំរាមកំហែងដល់សន្តិសុខក្នុងវិស័យថាមពលទាំងក្នុងតំបន់ និងសកលលោក។

នៅក្នុងជំនួបកំពូលនោះ សហភាពអឺរ៉ុបបានប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹង និងខិតខំស្វែងរកសន្តិភាព ក៏ដូចជាការព្យាយាមបង្កើតសេរីភាពនៃការធ្វើនាវាចរណ៍ឡើងវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា ៖

“យើងត្រូវការកិច្ចព្រមព្រៀងមួយ ដើម្បីដោះស្រាយកង្វល់ទៅលើបញ្ហាកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ប្រទេសអ៊ីរ៉ង់ ព្រមទាំងបញ្ហាកកស្ទះចរាចរណ៍ផ្លូវទឹករបស់ពិភពលោកតាមរយៈច្រកសមុទ្រ Hormuz។”

យោងតាមការអះអាងដោយទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ថា IAEA នាពេលកន្លងមកបានបញ្ជាក់ថា ការបិទច្រកសមុទ្រ Hormuz ពិតជាបានបង្កឱ្យមានការរំខានដ៏ធំបំផុតដល់ទីផ្សារប្រេងពិភពលោក និងមិនធ្លាប់កើតមានឡើយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

គួរឱ្យដឹងដែរថា ប្រមុខដឹកនាំរដ្ឋ និងរដ្ឋាភិបាលសហភាពអឺរ៉ុបបន្តជួបប្រជុំនៅប្រទេស ស៊ីប នៅថ្ងៃទី ២៣ និង ២៤ ខែមេសានេះ។

ក្រៅពីប្រធានបទសន្តិសុខថាមពលហើយនោះពួកគេក៏នឹងត្រូវពិភាក្សាលើប្រធានបទផ្សេងទៀត បូករួមទាំងមធ្យោបាយដើម្បីការពារសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មដែលងាយរងគ្រោះពីតម្លៃថាមពលខ្ពស់ជាដើមផង។ បន្ថែមពីនោះ ការពិភាក្សាក៏នឹងផ្តោតលើការកើនឡើងនៃតម្លៃជី ដោយសារតម្លៃឧស្ម័នធម្មជាតិខ្ពស់ និងការពឹងផ្អែករបស់សហភាពអឺរ៉ុបលើការនាំចូលនានា។

នៅក្នុងកិច្ចពិភាក្សាដេញដោលគ្នាដាច់ដោយឡែកផ្សេងមួយទៀតនៅរសៀលថ្ងៃពុធ សមាជិកសភាអឺរ៉ុបក៏បានពិភាក្សាជាមួយតំណាងគណៈកម្មាការអំពីស្ថានភាពនៅភាគខាងត្បូងប្រទេសលីបង់ ដែលជនស៊ីវិលរាប់រយនាក់ត្រូវបានសម្លាប់ រាប់ពាន់នាក់ទៀតរងរបួស និងភៀសខ្លួនដោយសារការលុកលុយដោយកងទ័ពអ៊ីស្រាអែល៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា