បរទេស ៖ កាលពីថ្ងៃពុធសប្ដាហ៍នេះ នាវាផ្ទុកយន្តហោះចម្បាំងរបស់ប្រទេសបារាំង Charles de Gaulle បានធ្វើដំណើរទៅកាន់សមុទ្រក្រហម Red Sea ដើម្បីចូលរួមប្រតិបត្តិការយោធាពិសេសក្នុងផែនការរំដោះ និងធានាសុវត្ថិភាពចំពោះការធ្វើដំណើរនាវាចរទាំងឡាយនៅច្រកសមុទ្រ Hormuz ដែលកំពុងរាំងខ្ទប់ដោយអ៊ីរ៉ង់ និងអាម៉េរិក។
គួរឲ្យដឹងដែរថា ក្រៅតែពីកងទ័ពបារាំងដែលមានទាំងក្រុមនាវាផ្ទុកយន្តហោះ Charles de Gaulle គេក៏នឹងឃើញមានវត្តមានអមដោយនាវាចម្បាំងរបស់ប្រទេសអ៊ីតាលី និងហូឡង់ផងដែរ ហើយបច្ចុប្បន្ននេះ ពួកគេកំពុងធ្វើដំណើរទៅកាន់សមុទ្រក្រហមភាគខាងត្បូងមុននឹងបេសកកម្មណាមួយកើតឡើងនៅត្រង់ច្រកសមុទ្រ Hormuz៕