បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់ ពិចារណាដាក់ពិន័យលើពលរដ្ឋដែលមិនចូលរួមសហការផែនការជ្រើសទ័ពថ្មី

អាល្លឺម៉ង់ ពិចារណាដាក់ពិន័យលើពលរដ្ឋដែលមិនចូលរួមសហការផែនការជ្រើសទ័ពថ្មី

បរទេស​ ៖ រដ្ឋាភិបាលអាល្លឺម៉ង់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនចំនួនយោធាដ៏សន្ធឹកសន្ធាប់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនបានចាប់ផ្តើមធ្វើការពិចារណាក្នុងការដាក់ពិន័យជំហ៊ានដំបូងចំពោះពលរដ្ឋរូបណា(ពលរដ្ឋវ័យក្មេង)ដែលមិនចុលរួមក្នុងកិច្ចសហការចូលបម្រើក្នុងវិស័យយោធា។

Advertisement

យោងតាមការចេញផ្សាយរបស់កាសែតក្នុងស្រុក Der Spiegel បានបញ្ជាក់ថា ពលរដ្ឋវ័យក្មេង ឬយុវជនសរុបប្រមាណជាង ១០ ០០០នាក់ មិនបានចូលរួមក្នុងការបំពេញទម្រង់ស្ទង់មតិតាមអ៊ីនធឺណិតដែលដាក់ចេញដោយរដ្ឋាភិបាលអាល្លឺម៉ង់ពាក់ព័ន្ធទៅនឹងការស្មគ្រចិត្តចូលរួមចូលវិស័យយោធានៅឡើយនោះទេ បើទោះបីជាទទួលបានការជូនដំណឹង និងធ្វើការរំលឹកជាច្រើនដងមកហើយក្តី។ ជាថ្មីម្ដងទៀត រដ្ឋាភិបាលអាល្លឺម់ង់​ កំពុងពិចារណាក្នុងការដាក់ពិន័យជាទឹកប្រាក់ចន្លោះពី ២៥០ អឺរ៉ូ ឬត្រូវជា ២៩៤ដុល្លារ ទៅដល់ ១ ០០០អឺរ៉ូចំពោះការមិនចូលរួមរបស់ពលរដ្ឋទាំងនោះ។

សូមជម្រាបថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងកំពុងអនុវត្តផែនការដ៏ធំមួយក្នុងការកសាងកម្លាំងយោធាការពារសហភាពអឺរ៉ុបឲ្យកាន់តែទូលំទូលាយដោយក្នុងនោះខ្លួនបានដាក់គោលដៅបង្កើនចំនួនទាហានសកម្មឲ្យបានពី ១៨៦ ០០០ នាក់នាពេលបច្ចុប្បន្នទៅដល់ជាង ២ ៦០០ ០០០នាក់ នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ។ ផែនការពង្រឹងកម្លាំងយោធានេះធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីរដ្ឋាភិបាលតែងតែលើកឡើងម្តងហើយម្តងទៀតនូវការគំរាមកំហែងរបស់រុស្ស៊ីចំពោះតំបន់អឺរ៉ុប។

គួរឲ្យដឹងដែរថា កំរងសំណួរតាមអ៊ិនធឺណិតដើម្បីស្ទង់មតិទៅលើពលរដ្ឋអាល្លឺម៉ង់ទាំងនោះមានដូចជាការស្វែងយល់អំពីស្ថានភាពនៃកាយសម្បទា ស្ថានភាពសុខភាព និងឆន្ទៈក្នុងការបម្រើយោធារបស់ពួកគេជាដើម។ វាត្រូវបានចាត់ទុកថាជាផ្នែកមួយនៃកម្មវិធីជ្រើសរើសយោធាដោយស្ម័គ្រចិត្តដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋមន្ត្រីការពារជាតិ លោក Boris Pistorius នាពេលកន្លងមក ។ នៅក្រោមច្បាប់ទំនើបកម្មកងកម្លាំងយោធានេះមានន័យថា បុរសជនជាតិអាល្លឺម៉ង់ដែលមានអាយុចាប់ពី១៨ឆ្នាំទាំងអស់គឺត្រូវតែចូលរួមចុះឈ្មោះ និងបំពេញទម្រង់បែបបទចូលបម្រើយោធាបូករួមទាំងការចូលរួមពិនិត្យសុខភាពផងដែរ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា