ក្នុងការបោះជំហានមួយដែលអាចផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចនៃសង្គ្រាមអាកាសទំនើបទាំងស្រុងនៅពេលអនាគត ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600។

ក្នុងការបោះជំហានមួយដែលអាចផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចនៃសង្គ្រាមអាកាសទំនើបទាំងស្រុងនៅពេលអនាគត ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600។
យោងតាមអត្ថបទចេញផ្សាយដោយ The War Zone វាត្រូវបានគេប្រសិទ្ធនាមថាជាដ្រូនស្ទាក់ចាប់លើអាកាសដែលមានតម្លៃទាប និងមិនសូវស្មុគស្មាញ Cobra 600។ រចនាឡើងដើម្បីបំពេញចន្លោះប្រហោងរវាងប្រព័ន្ធការពារអាកាសបែបប្រពៃណីដែលមានតម្លៃរាប់លានដុល្លារ និងតម្រូវការបន្ទាន់ក្នុងការស្ទាក់ចាប់ដ្រូនក្នុងបរិមាណដ៏ច្រើនប្រកបដោយនិរន្តរភាព។
Cobra 600 មានរូបរាងដូចជាបច្ចេកវិទ្យាចេញពីភាពយន្តវិទ្យាសាស្ត្រ។ វាត្រូវបានបង្កើតឡើងជាមួយនឹងទម្រង់ស្លាបពាក់កណ្តាលហោះ (semi-flying wing layout) និងមានព្រុយកន្ទុយបញ្ឈរនៅចុងស្លាបដ៏លេចធ្លោ។ ដ្រូននេះបំពាក់មកជាមួយនឹងម៉ាស៊ីនយន្តហោះភ្លោះ twin turbojet engines។
ដើម្បីធានាថា វាមានប្រសិទ្ធិភាពក្នុងលំហអាកាស Cobra 600 មានប្រព័ន្ធបញ្ជាផ្លូវដ៏ទំនើប និងប្រឆាំងនឹងការស្ទាក់ចាប់រលកសញ្ញា (jam-resistant)ទៀតផង។ វាអាចភ្ជាប់ទំនាក់ទំនងតាមរយៈប្រព័ន្ធទិន្នន័យ (datalink) ទៅកាន់ប្រព័ន្ធការពារអាកាសនៅលើដី ព្រមទាំងមានមុខងារវាយប្រហារដោយស្វ័យប្រវត្តិនៅក្នុងតំបន់កំណត់គោលដៅ (kill boxes) ហើយថែមទាំងប្រព័ន្ធទំនាក់ទំនងបម្រុង ដូចជា Starlink ផងដែរ។
តម្លៃនៃដ្រូនគឺជាចំណុចផ្លាស់ប្តូរទាំងស្រុងនៃសង្គ្រាម។ កន្លងមក នៅក្នុងសង្គ្រាមរវាងអាម៉េរិក និងអ៊ីរ៉ង់ការបាញ់មីស៊ីលស្ទាក់ចាប់តម្លៃ ១ លានដុល្លារ ដើម្បីកម្ទេចដ្រូនអត្តឃាត (kamikaze drone) តម្លៃ ២ ម៉ឺនដុល្លារ គឺជាប្រការដែលមិនអាចទ្រាំទ្របានខាងផ្នែកហិរញ្ញវត្ថុនោះទេ។
Cobra 600 មានគោលបំណងផ្លាស់ប្តូរស្ថានភាពនេះ។ ខណៈពេលដែលក្រុមហ៊ុន Diehl Defence និង Polaris មិនទាន់បានបញ្ចេញតម្លៃជាក់លាក់នៅលើទីផ្សារ ប៉ុន្តែចំណុចនេះគឺជាសារៈសំខាន់នៃការផលិត Cobra 600 ឡើងហើយ បើធៀបនឹងប្រព័ន្ធថ្មពិលមីស៊ីលការពារអាកាសរយៈចម្ងាយឆ្ងាយបែបប្រពៃណីផងដ្រូននេះគឺពិតជាអាចយកមកជំនួសប្រតិបត្តិការបានច្រើននាពេលខាងមុខ។
Cobra 600 បានបង្ហាញថា នៅក្នុងសង្គ្រាមទំនើប ឧត្តមភាពមិនមែនស្ថិតនៅលើតែការមានបច្ចេកវិទ្យាទំនើបបំផុតនោះទេ ប៉ុន្តែវាស្ថិតនៅលើថា តើអ្នកណាអាចមានលទ្ធភាពបន្តស្ថិតក្នុងសមរភូមិបានច្រើនជាងនិងយូរជាងគេ៕
