បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃមាស​នៅកម្ពុជា អាចធ្លាក់ចុះក្រោម ៥០០០ ដុល្លារ ក្នុងមួយតម្លឹង

តម្លៃមាស​នៅកម្ពុជា អាចធ្លាក់ចុះក្រោម ៥០០០ ដុល្លារ ក្នុងមួយតម្លឹង

តម្លៃមាសធ្លាក់ចុះជាបន្តបន្ទាប់​ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្របពេល​ដែល​សង្គ្រាម​ដឹកនាំដោយ​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់កំពុងបន្ត។ មាសបាន​ធ្លាក់ថ្លៃពី ៥៥០០ ដុល្លារ កាលពីចុងសប្តាហ៍មុន មកនៅត្រឹម ៥២០០ ដុល្លារ ក្នុងមួយតម្លឹង  គិតត្រឹមថ្ងៃចន្ទ ទី ២៣ មីនានេះ។ ពោលគឺធ្លាក់ចុះប្រហែល ៣០០ ដុល្លារ ត្រឹមរយៈពេល ៣ ថ្ងៃ។

Advertisement

អ្នកជំនាញទីផ្សារមាសអន្តរជាតិ បានព្យាករណ៍ថា តម្លៃមាសនៅកម្ពុជា អាចនឹងបន្តធ្លាក់ចុះដល់ក្រោម ៥០០០ ដុល្លារ ក្នុងមួយតម្លឹងឆាប់ៗនេះ។ លោក អឿន សុខន អ្នកជំនាញហិរញ្ញវត្ថុ និងតាមដានទីផ្សារមាសអន្តរជាតិ បានប្រាប់បណ្តាញសារព័ត៌មាន AMS នៅថ្ងៃចន្ទនេះថា តម្លៃមាសអាចនឹងបន្តធ្លាក់ចុះដល់ ៤៨០០ ដុល្លារ មួយតម្លឹង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

អ្នកជំនាញដដែល បានឱ្យដឹងដូច្នេះ៖

“កត្តាសេដ្ឋកិច្ចអាមេរិក និងវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា គឺជាសម្ពាធចម្បងដែលរុញឱ្យតម្លៃមាសធ្លាក់ចុះជាបន្តបន្ទាប់។”

លើសពីនេះទៀត ធនាគារកណ្ដាលអាមេរិកនៅតែបន្តរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់ចន្លោះ ៣.៥០% ទៅ ៣.៧៥% ដែលជាសម្ពាធយ៉ាងខ្លាំងដល់តម្លៃមាស។ ការហក់ឡើងនៃតម្លៃប្រេងឆៅសកល ដែលបង្កឡើងដោយសង្គ្រាមរវាងអ៊ីរ៉ង់ និងដៃគូជម្លោះ បានបង្កើតឱ្យមានក្ដីបារម្ភកាន់តែខ្លាំងអំពីអតិផរណា។ នៅពេលដែលតម្លៃប្រេងឡើងខ្ពស់ ប្រទេសជាច្រើនជួបវិបត្តិអតិផរណា ដែលកត្តានេះបានជះឥទ្ធិពលអវិជ្ជមាន និងបន្ទាបតម្លៃមាសឱ្យធ្លាក់ចុះ។

អ្នកជំនាញ បានវាយតម្លៃថា មាសអាចនឹងមានទំនោរបន្តធ្លាក់ចុះបន្ថែមទៀត ប្រសិនបើតម្លៃលុយដុល្លារនៅតែមានសន្ទុះល្អ ហើយសេដ្ឋកិច្ចអាមេរិកនៅតែបន្តបង្ហាញភាពរឹងមាំខ្លាំងដូចពេលបច្ចុប្បន្ន។ទន្ទឹមនេះអ្នកជំនាញសេដ្ឋកិច្ច បានឱ្យដឹងថា សន្ទស្សន៍ប្រាក់ដុល្លារ និងស្ថានភាពនយោបាយនៅមជ្ឈិមបូព៌ា គឺជាកត្តាកំណត់វាសនាតម្លៃមាសក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទ៖ ទួន សុផល

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា