បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

បរទេស៖ តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល។ នេះបើយោងតាមការរាយការណ៍ពី Anadolu Agency។

Advertisement

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះប្រហែល ៤ ភាគរយ ឬ ៨៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេង West Texas Intermediate ៥,៦ ភាគរយ ឬ ៨០,១៣ ដុល្លារក្នុងមួយបារ៉ែល។ យ៉ាងណាមិញ តម្លៃជួញដូរមាសឡើងថ្លៃជាង ១,៨ ភាគរយ ឬ ៤ ២៩៧,៤២ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ។ នៅលើទីផ្សារកម្ពុជា តម្លៃមាសឡើងថ្លៃ ៥ ១៧២ ដុល្លារក្នុងមួយតម្លឹង និង ៥១៧ ដុល្លារក្នុងមួយជី។

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានព័ត៌មានអំពីកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ដែលគ្រោងនឹងចុះហត្ថលេខានៅថ្ងៃសុក្រខាងមុខនេះ។ បន្ទាប់ពីមានជម្លោះអស់រយៈពេលជាង ៣ ខែកន្លងមក ពួកគេនឹងឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះ ដែលជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះ និងបន្ធូរបន្ថយការព្រួយបារម្ភអំពីអតិផរណា និងអត្រាការប្រាក់ខ្ពស់។

កាលពីថ្ងៃច័ន្ទ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ប្រកាសថា អាម៉េរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងមួយ បន្ទាប់ពីមានការចរចារដ៏តឹងតែង។ លោក Sharif បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ X ថា ​”បន្ទាប់​ពី​កិច្ច​ពិភាក្សា​ដ៏​ល្អិតល្អន់ យើង​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ប្រកាស​ថា កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក និង​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ត្រូវ​បាន​សម្រេច​ហើយ​។ ភាគីទាំងពីរបានប្រកាសពីការបញ្ចប់សកម្មភាពយោធាទាំងអស់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។”

យោងតាមលោក Sharif បានឲ្យដឹងថា ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៩ មិថុនាខាងមុខនេះ នៅក្នុងប្រទេសស្វីស៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា