បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារ ហត្ថា បរិច្ចាគកុំព្យូទ័រ ដល់វិទ្យាល័យចំនួន ០៥ នៅខេត្តមណ្ឌលគីរី និង​ខេត្តក្រចេះ

ធនាគារ ហត្ថា បរិច្ចាគកុំព្យូទ័រ ដល់វិទ្យាល័យចំនួន ០៥ នៅខេត្តមណ្ឌលគីរី និង​ខេត្តក្រចេះ

កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ ធនាគារ ហត្ថា តាមរយៈ លោក Wee Mun Seng អនុប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា និងក្រុមការងារ បាននាំយកកុំព្យូទ័រចំនួន១០០គ្រឿង បរិច្ចាគជូនដល់វិទ្យាល័យចំនួន០៥ ស្ថិតនៅក្នុងខេត្តមណ្ឌលគីរី និង​ខេត្តក្រចេះ។ ក្រៅពីគណៈគ្រប់គ្រង និង​បុគ្គលិកធនាគារ ហត្ថា កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរ លោកនាយកសាលា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

Advertisement

វិទ្យាល័យទាំង ០៥ នោះរួមមាន៖

១- វិទ្យាល័យ ហ៊ុនសែនស្នួល                        ៖ ទទួលបាន ១៥ គ្រឿង

២- វិទ្យាល័យ ហ៊ុនសែនកែវសីមា                 ៖ ទទួលបាន ២៥ គ្រឿង

៣- វិទ្យាល័យ អូររាំង                                    ៖ ទទួលបាន ២០ គ្រឿង

៤- វិទ្យាល័យ ជ្រោះប៊ូស្រា                             ៖ ទទួលបាន ២០ គ្រឿង 

៥-​វិទ្យាល័យ ហ៊ុនសែន មណ្ឌលគីរី              ៖ ទទួលបាន ២០ គ្រឿង

    ការបរិច្ចាគទាំងនោះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវ និងរៀនភាសាអង់គ្លេសតាមប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាជួយសម្រួលដល់លោកគ្រូ-អ្នកគ្រូ ក្នុងការរៀបចំកិច្ចការបង្រៀនផងដែរ។ ទន្ទឹមនឹងនេះ ធនាគារ ហត្ថា ក៏បានចែកជូននូវវត្ថុអនុស្សាវរីយ៍មួយចំនួនដល់លោកគ្រូ-អ្នកគ្រូ និង​សិស្សានុសិស្សផងដែរ។

    លោក Wee Mun Seng  អនុប្រធាននាយកប្រតិបត្តិ នៃ ធនាគារ ហត្ថា មានប្រសាសន៍ថា ៖ ​

    «យើងពិតជាមានសេចក្តីរំភើបចំពោះគំនិតផ្តួចផ្តើមនេះ ដែលកើតចេញពីការតាំងចិត្តរបស់ ធនាគារ ហត្ថា ក្នុងគោលបំណងបង្កើតឱកាសសិក្សាសម្រាប់យុវជន និងសិស្សានុសិស្ស ទទួលបានចំណេះដឹងផ្នែកបចេ្ចកវិទ្យាកាន់តែទូលំទូលាយ និង​សម្រាប់សិក្សាស្រាវជ្រាវផ្សេងៗ»។

    លោកបានបន្ថែមទៀតថា៖ ធនាគារ ហត្ថា តែងតែយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស​ តាមរយៈការលើកកម្ពស់ចំណេះដឹង និងជំនាញរបស់សិស្សានុសិស្ស ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលអនាគត។

    ធនាគារ ហត្ថា ជឿជាក់យ៉ាងមុតមាំថា ការវិនិយោគលើការអប់រំ និងចំណេះដឹងរបស់សិស្សានុសិស្ស គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតរបស់ប្រទេសកម្ពុជា ហើយកិច្ចការងារសង្គមនេះ ក៏ជាផ្នែកមួយដ៏សំខាន់នៃចក្ខុវិស័យរបស់ធនាគារ​ ហត្ថា ផងដែរ៕

    លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

    លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

    ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

    ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
    ពាណិជ្ជកម្មទីតាំងទី១ - Advertisement
    ពាណិជ្ជកម្មទីតាំងទី១ - Advertisement
    ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា