បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

បរទេស​ ៖ ស្របតាមគោលការណ៍ជំរុញសន្តិសុខដែនសមុទ្រ និងគោលដៅផលិតកម្មក្នុងស្រុកឱ្យកាន់តែរឹងមាំ ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត ។

Advertisement

យោងតាមការចេញផ្សាយរបស់ Defense News កាលពីដើមសប្តាហ៍នេះបានសរសេរថា នាវាទាំង៣ នោះរួមមាន នាវាចម្បាំងបំបាំងកាយពហុមុខងារ (Stealth Frigate) នាវាប្រឆាំងនាវាមុជទឹក និងនាវាឃ្លាំមើលតាមតំបន់ឆ្នេរ ។ នាវាទាំងនេះត្រូវបានអភិវឌ្ឍ និងផលិតនៅក្នុងទីក្រុង Kolkata ភាគខាងកើតប្រទេស ដោយក្រុមហ៊ុនរដ្ឋ Garden Reach Shipbuilders & Engineers (GRSE)។

ការដាក់ឱ្យដំណើរការនាវាទាំង ៣ គ្រឿងក្នុងពេលតែមួយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មយ៉ាងខ្លាំងក្លារបស់ឥណ្ឌា ដែលក្នុងនោះវានឹងធ្វើឱ្យឥណ្ឌាអាចបន្ថែមនាវាចម្បាំងថ្មីក្នុងចំនួនដល់ទៅ ១៩ គ្រឿងទៅក្នុងកងនាវារបស់ខ្លួនឲ្យបានរួចរាល់ត្រឹមឆ្នាំ២០២៦នេះប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា នាវាទាំងនេះប្រើប្រាស់គ្រឿងបន្លាស់ផលិតក្នុងស្រុកប្រមាណពី ៧៥ ទៅ ៨០ភាគរយ ដែលជាចំណុចថ្មីនៃរបត់ដ៏សំខាន់មួយសម្រាប់គំនិតផ្តួចផ្តើមការពារជាតិ “Make in India” ឬផលិតនៅឥណ្ឌា របស់នាយករដ្ឋមន្ត្រី Narendra Modi ។

នៅក្នុងពិធីដាក់ឱ្យដំណើរការនាវានោះ នាយករដ្ឋមន្ត្រី លោក Modi បានថ្លែងពីមហិច្ឆតារបស់ឥណ្ឌាយ៉ាងច្បាស់ថា៖ ឥណ្ឌាលែងចង់ធ្វើជាត្រឹមតែអ្នកបញ្ជាទិញនៅក្នុងវិស័យការពារជាតិទៀតហើយ។ ថ្វីត្បិតតែផលិតផលយោធារបស់ឥណ្ឌា មិនអាចក្លាយជាទីផ្សារសម្រាប់ពិភពលោកបានក្តី ប៉ុន្តែ និយមន័យនៃអំណាច គឺស្ថិតនៅលើភាពររឹងមាំដោយពឹងផ្អែកលើខ្លួនឯងជារឿងសំខាន់។

យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគពីវិស័យការពារជាតិបានមើលឃើញថា ភាពជោគជ័យក្នុងការផលិតនាវាចម្បាំងក្នុងស្រុកគឺជាជ័យជម្នះដ៏ធំធេងក៏ដោយ ប៉ុន្តែឥណ្ឌានៅមិនទាន់អាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅឡើយទេ ពោល គឺ ទីក្រុងញូដេលី នៅតែត្រូវពឹងផ្អែកខ្លាំងលើដៃគូអន្តរជាតិសម្រាប់សមាសធាតុបច្ចេកវិទ្យាកម្រិតខ្ពស់មួយចំនួនទៀត៕

https://www.defensenews.com/global/asia-pacific/2026/06/23/indias-three-new-naval-ships-boost-maritime-firepower
លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា