បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា និង ប្រេស៊ីល ប្តេជ្ញាពង្រឹងពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ២០ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំ

ឥណ្ឌា និង ប្រេស៊ីល ប្តេជ្ញាពង្រឹងពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ២០ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំ

បរទេស៖ ឥណ្ឌា និងប្រេស៊ីល បានប្ដេជ្ញារួមគ្នាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅ តាមរយៈកិច្ចចុះហត្ថលេខាលើកតិកាសញ្ញាមួយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ នេះបើយោងតាមសេចក្តីរាយការណ៍ពីរ៉យទ័រ ។

Advertisement

កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់ជាមួយនឹងប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ក្នុងឱកាសដែលប្រធានាធិបតីរូបនេះបានធ្វើដំណើរទស្សនកិច្ចដល់ទីក្រុងញូវដេលី ដើម្បីបង្កើតសហប្រតិបត្តិការលើការផ្គត់ផ្គង់ដែក ខណៈដែលប្រទេសឥណ្ឌាកំពុងមានតម្រូវការប្រើប្រាស់ដែកយ៉ាងគំហុក។

នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋាភិបាលឥណ្ឌាបានលើកឡើងថា កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងឥណ្ឌា និងប្រេស៊ីល នឹងជំរុញលទ្ធភាពដែលឥណ្ឌាអាចទទួលបាននូវវត្ថុធាតុដើម និងបច្ចេកវិទ្យាចាំបាច់ ដើម្បីពង្រឹងជំហរនៅក្នុងវិស័យដែករបស់ខ្លួនក្នុងរយៈពេលវែង។ កិច្ចសហប្រតិបត្តិការនេះដែរមានគោលដៅវិនិយោគលើការរុករករ៉ែដែក និងហេដ្ឋារចនាសម្ព័ន្ធផ្នែករ៉ែដែក។ សូមជម្រាបថា បច្ចុប្បន្ន ឥណ្ឌាមានសមត្ថភាពផលិតដែកបានចំនួន ២១៨ លានតោន ហើយក្រុមហ៊ុននានាក៏កំពុងបង្កើនទិន្នផលដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកើនឡើងយ៉ាងគំហុកដោយសារការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហូបនីយកម្ម។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានលើកឡើងថា ឥណ្ឌា និង ប្រេស៊ីល នឹងធ្វើការយ៉ាងជិតស្និទ្ធនៅក្នុងវិស័យផ្សេងៗទៀត​ ដូចជា បច្ចេកវិទ្យា, នវានុវត្តន៍, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, AI, ឈីប ជាដើម។ ជាមួយគ្នានេះ ប្រទេសទាំងពីរ បានប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យមានតម្លៃលើសពី ២០ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ខណៈបច្ចុប្បន្ន នេះ ពាណិជ្ជកម្ម​ទ្វេភាគី​មានតម្លៃ​ត្រឹមប្រមាណ ១៥ ពាន់​លាន​ដុល្លារ​។

គួរបញ្ជាក់ដែរថា ឥណ្ឌា និងប្រេស៊ីល គឺជាដៃគូយុទ្ធសាស្ត្រចាប់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ដោយមានកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការពារជាតិ ថាមពល កសិកម្ម សុខាភិបាល រ៉ែសំខាន់ៗ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ លើសពីនេះ ប្រេស៊ីលក៏ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌានៅក្នុងតំបន់អាម៉េរិកឡាទីន និងតំបន់ការាបៀន។ ប្រទេសទាំងពីរបានធ្វើការយ៉ាងជិតស្និទ្ធទៅលើបញ្ហាពិភពលោកមួយចំនួន ដូចជា កំណែទម្រង់អង្គការសហប្រជាជាតិ ការគាំទ្រកម្មវិធីកាត់បន្ថយប្រែប្រួលអាកាសធាតុ និងការប្រឆាំងអំពើភេរវកម្មផងដែរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា