បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

បរទេស៖ ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន។ នេះបើយោងតាមការរាយការណ៍ពី CNA។

Advertisement

កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងចាប់ពីខែឧសភា សម្រាប់បំពេញតម្រូវការបានរយៈពេល ២០ ថ្ងៃ ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព និងកំពុងស្វែងប្រភពផ្គត់ផ្គង់ក្រៅពីតំបន់មជ្ឈិមបូព៌ា។

គួរឲ្យបញ្ជាក់ដែរថា ជប៉ុនពឹងផ្អែកលើការនាំចូលប្រេងពីមជ្ឈិមបូព៌ាប្រហែល ៩៥ ភាគរយនៃការនាំចូលសរុបរបស់ខ្លួន។ ជាក់ស្តែង ជប៉ុនបានចាប់ផ្តើមបញ្ចេញប្រេងពីទុនបំរុងចាប់តាំងពីថ្ងៃទី ១៦ ខែមីនាមកម៉្ល៉េះ ដែលអាចបំពេញតម្រូវការគ្រប់គ្រាន់សម្រាប់រយៈពេល ៥០ ថ្ងៃ និងគ្រោងបញ្ជេញបន្ថែមសម្រាប់រយៈពេល ២០ ថ្ងៃថែមទៀត។ បើគិតត្រឹមថ្ងៃទី ៦ ខែមេសា ទាំងស្តុកប្រេងរបស់រដ្ឋាភិបាល និង ស្តុកក្រុមហ៊ុនឯកជនអាចបំពេញតម្រូវការគ្រប់គ្រាន់សម្រាប់រយៈពេល ២៣០ ថ្ងៃ (ជាង ៧ ខែ)។

លោកស្រី Takaichi បានបង្ហើបថា ជប៉ុនអាចធានា​បាន​ការ​នាំ​ចូល​ប្រេង​ច្រើន​ជាង​ពាក់​កណ្តាល តាមមធ្យោបាយ និងច្រកផ្សេងៗ ក្រៅពី​ច្រក​សមុទ្រ Hormuz នៅត្រឹមតែឧសភា ប៉ុន្តែមិនបានបញ្ជេញឈ្មោះអ្នកផ្គត់ផ្គង់ថ្មីនោះទេ។ យ៉ាងណាមិញ ក្រោយមក ក្រសួងឧស្សាហកម្មជប៉ុនលើកឡើងថា ផ្លូវទាំងនេះរួមមាន ច្រកចេញពីកំពង់ផែ Yanbu នៅលើឆ្នេរសមុទ្រក្រហមរបស់អារ៉ាប៊ីសាអូឌីត និងកំពង់ផែ Fujairah ក្នុងអារ៉ាប់រួម។

លើសពីនេះ ជប៉ុនក៏បានទាក់ទងអ្នកផ្គត់ផ្គង់ផ្សេងៗជាច្រើនទៀត រួមមាន សហរដ្ឋអាម៉េរិក ម៉ាឡេស៊ី អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន ប្រេស៊ីល អាហ្សង់ទីន អេក្វាឌ័រ កូឡុំប៊ី និងម៉ិកស៊ិក នីហ្សេរីយ៉ា និងអង់ហ្គោឡាជាដើម។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលជប៉ុនស្នើឱ្យអ្នកផ្គត់ផ្គង់លក់ឥន្ធនៈដោយផ្ទាល់ទៅកាន់វិស័យដូចជា វេជ្ជសាស្ត្រ ការដឹកជញ្ជូន និងកសិកម្ម៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា