បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុនបន្តផ្តល់កញ្ចប់ថវិកាក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំ និងវះកាត់ នៅតាមសហគមន៍ក្នុងខេត្តក្រចេះ

ជប៉ុនបន្តផ្តល់កញ្ចប់ថវិកាក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំ និងវះកាត់ នៅតាមសហគមន៍ក្នុងខេត្តក្រចេះ

ភ្នំពេញ៖ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ថវិកាសរុបចំនួន ៣១៦ ៤៨៤ ដុល្លារអាម៉េរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)។ កិច្ចសន្យាផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក សាអេគិ ខាហ្សាតុ នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ FIDR ។

Advertisement

ជំនួយឥតសំណងទាំងនេះត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ប្រព័ន្ធថែទាំវះកាត់តាមសហគមន៍នៅក្នុងខេត្តក្រចេះ ដែលអាចឱ្យអ្នកជំងឺទទួលបានការព្យាបាល វះកាត់ ទាន់ពេលវេលា និងសមស្រប។ ចំណុចសំខាន់ៗរបស់គម្រោងរួមមាន ការពង្រឹងជំនាញរបស់បុគ្គលិកពេទ្យ ការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមកន្លែងថែទាំសុខភាពក្នុងស្រុក និងការដំឡើងឧបករណ៍វះកាត់នៅមន្ទីរពេទ្យខេត្តក្រចេះ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា៖ អង្គការ FIDR បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៦ ក្នុងគោលបំណងបង្កើតប្រព័ន្ធវេជ្ជសាស្រ្តវះកាត់កុមារ ហើយចាប់តាំងពីឆ្នាំ២០១៧ អង្គការនេះ បានខិតខំ និងពង្រឹងការយកចិត្តទុកដាក់នៅក្នុងខេត្តដ៏សំខាន់មួយនេះនៅភូមិភាគឦសាន។

ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងថា៖ អង្គការ FIDR នឹងពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រតាមសហគមន៍ ដោយយកខេត្តក្រចេះជាគោល ដើម្បីឲ្យប្រជាជនក្នុងតំបន់ទទួលបានការថែទាំ ការវះកាត់សមស្រប។ លើសពីនេះទៅទៀត គម្រោងនេះក៏លើកកម្ពស់ជំនាញរោគវិនិច្ឆ័យអ្នកជំងឺវះកាត់នៅមន្ទីរពេទ្យបង្អែកស្រុក និងសមត្ថភាពឆ្លើយតបរបស់បុគ្គលិកស្ថាប័នវេជ្ជសាស្ត្រ រួមមានមណ្ឌលសុខភាពជាដើម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នវេជ្ជសាស្ត្រកម្រិតខ្ពស់ ដូចជាមន្ទីរពេទ្យបង្អែកខេត្តក្រចេះជាដើម ដើម្បីជំរុញការបង្កើតប្រព័ន្ធពិគ្រោះជំងឺឱ្យបានឆាប់រហ័ស។

សូមជម្រាបដែរថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២រហូតមក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាសរុបជាង ៦០លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា