បរទេស ៖ យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ ។

បរទេស ៖ យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ ។
បក្សីស្លាបដែកនេះមានឈ្មោះថា Shidenkai បានធ្លាក់ចូលសមុទ្រនៃទីក្រុង Akune ក្នុងខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុន បន្ទាប់ពីបានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាមួយយន្តហោះយោធាអាម៉េរិក កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៤៥ ហើយនៅពេលនោះ ពីឡុតឈ្មោះ Hayashi Yoshishige បានបាត់បង់ជីវិត ។
ប្រតិបត្តិការស្រង់យន្តហោះនេះ បានចាប់ផ្តើមឡើងនៅម៉ោងប្រហែល ១០ និង ៣០នាទីព្រឹក កាលពីថ្ងៃ ពុធ សប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ដោយប្រើប្រាស់ដងស្ទូចដ៏ធំមួយ ដើម្បីស្រង់យកបំណែកយន្តហោះចេញពីទឹកសមុទ្រម្តងមួយដុំៗ ហើយដាក់វានៅលើសាឡង់ ។ ស្លាបរបស់យន្តហោះ ត្រូវបានអ្នកជំនាញចំណាំបានយ៉ាងច្បាស់ បើទោះបីជាវាបានចំណាយពេលដល់ទៅរាប់ឆ្នាំនៅក្នុងទឹកសមុទ្រក៏ដោយ ។
មេដឹកនាំក្រុមការងារស្រង់យន្តហោះ លោក Himoto Eisuke និយាយថា យន្តហោះនេះនៅតែរក្សារូបរាងរបស់វាបានយ៉ាងល្អ ទោះបីនៅក្នុងក្រោមទឹកសមុទ្រចំនួន ៨១ ឆ្នាំ ។ លោកថា រូបរាងរបស់វានៅតែមានសភាពល្អ ហើយលោកមានអារម្មណ៍ថា វាដូចទើបតែធ្លាក់ចូលសមុទ្រថ្មីៗនេះអីចឹង ។
យន្តហោះចម្បាំងនេះ នឹងដឹកយកទៅកាន់កំពង់ផែ ហើយឆ្លងកាត់ការសម្ងួតរយៈពេលមួយឆ្នាំនៅក្នុងធុងទឹកពិសេស ។ ទន្ទឹមគ្នា អង្គការមិនរកប្រាក់ចំណេញក្នុងស្រុក គ្រោងនឹងដាក់តាំងបង្ហាញយន្តហោះនេះ ជាសម្បត្តិបេតិកភណ្ឌជាតិ ដើម្បីបង្ហាញពីសារៈសំខាន់នៃសន្តិភាព ៕ ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
