បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ!

Advertisement

ភ្នំពេញ ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ – សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន រួមមាន៖ ផ្សារអុីអនភ្នំពេញ សែនសុខ និងមានជ័យ។

ពិព័រណ៍នេះបានបង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរក្នុងការអភិវឌ្ឍទីផ្សារក្នុងស្រុកឱ្យកាន់តែមានភាពរស់រវើក និងពង្រីកសក្តានុពលផលិតផលកម្ពុជាឱ្យកាន់តែទូលំទូលាយ។ ដោយឡែក សម្រាប់ជុំនេះ ក៏មានការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមថ្មីៗ ដែលជាសហគ្រាសទទួលផលពី «កម្មវិធីផ្សារភ្ជាប់ទីផ្សារ» របស់សហគ្រិនខ្មែរ ក្នុងការទទួលបានការគាំទ្រដើម្បីបំពេញតាមស្តង់ដារ អនុលោមភាព និងគុណភាព របស់ផ្សារអុីអន។​ គិតចាប់ពីឆ្នាំ២០២១ ការចាប់ផ្តើមនៃកិច្ចសហការនេះ បានផ្តល់ផលវិជ្ជមានជូនសហគ្រាសធុនតូច និងមធ្យមរាប់រយ តាមរយៈការបង្កើតចំណូលរាប់លានដុល្លារ ពីគំនិតផ្តួចផ្តើមមួយនេះ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរបានមានប្រសាសន៍ថា៖ សហគ្រិនខ្មែរតែងតែគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍអាជីវកម្ម ចាប់តាំងពីការកសាងសមត្ថភាព និងការគាំទ្រហិរញ្ញប្បទាន រហូតដល់ការផ្សារភ្ជាប់ទៅកាន់បណ្តាញចែកចាយលក់រាយធំៗ ដូចជាផ្សារអុីអនជាដើម។ ពិព័រណ៍នេះ បានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈសហគ្រិនខ្មែរ ក្នុងការបង្កើតឱកាស ដើម្បីដាក់បង្ហាញផលិតផលជូនអតិថិជន សំដៅលើកកម្ពស់ និងអភិវឌ្ឍ ខ្សែចង្វាក់ផលិតផលក្នុងស្រុក។

ពិព័រណ៍នេះបានជំរុញការយល់ដឹង និងការបញ្ជាទិញទំនិញក្នុងស្រុកកាន់តែច្រើន ព្រមទាំងពង្រឹងទំនុកចិត្តអតិថិជន និងបើកឱកាសពាណិជ្ជកម្មថ្មីៗរវាងផលិតករ និងអ្នកបញ្ជាទិញ។ អតិថិជនជាតិ និងអន្តរជាតិបានគាំទ្រយ៉ាងសកម្មលើផលិតផលជាច្រើនមុខ រួមមានផលិតផលស្រស់ ផលិតផលទឹកដោះគោ ទំនិញវេចខ្ចប់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលឆ្លុះបញ្ចាំងពីភាពសម្បូរបែប និងការកើនឡើងនៃគុណភាពផលិតករក្នុងស្រុក។

លោក ស៊ិន ពិសីអគ្គនាយក ក្រុមហ៊ុន អុីអន (ខេមបូឌា) បានមានប្រសាសន៌ថា៖ ផ្សារទំនើប អុីអន យើងជឿជាក់យ៉ាងមុតមាំថា ការគាំទ្រផលិតផលក្នុងស្រុកនេះផ្ទាល់ប្រៀបបានដូចជាការគាំទ្រដល់គ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិកម្ពុជា។ តាមរយៈពិព័រណ៍ផលិតផលក្នុងស្រុកនេះ យើងមានមោទនភាព ក្នុងការបន្តផ្តល់ឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីដាក់តាំងបង្ហាញ ពីផលិតផលរបស់ពួកគេទៅកាន់អតិថិជនរបស់ផ្សារទំនើបយើងឲ្យបានកាន់តែធំទូលំទូលាយ និងរីកចម្រើនតទៅមុខបន្ថែមទៀត។ តាមរយៈពិព័រណ៍ផលិតផលក្នុងស្រុកនេះផងដែរ បានបញ្ជាក់ឲ្យឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ ផលិតផលក្នុងស្រុករបស់យើងកាន់តែបន្តលូតលាស់ ហើយទទួលបានការជឿទុកចិត្ត និងទទួលស្គាល់ពីអតិថិជន ហើយសម្រាប់ផ្សារទំនើបអ៊ីអន នៅតែបន្តគាំទ្រចូលរួមក្នុងការបង្កើតពិព័រណ៍បែបនេះ ឲ្យបានកាន់តែច្រើនដើម្បីចូលរួមលើកកម្ពស់ គុណភាព ភាពច្នៃប្រឌិត និងសក្តានុពលនៃផលិតផលក្នុងស្រុក។

លោក គីមូរ៉ា អេអ៊ីស៊ុគេ អគ្គនាយកអធិការរបស់ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) មានប្រសាសន៍ថា៖ ផ្សារទំនើបអុីអន ម៉ល ប្តេជ្ញាចិត្តគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក តាមរយៈកម្មវិធីផ្សេងៗ ដូចជាពិព័រណ៍ផលិតផលក្នុងស្រុកនេះ។ កម្មវិធីនេះផ្តល់ឱកាសឱ្យអាជីវកម្មខ្មែរផ្សព្វផ្សាយពីផលិតផល ក្នុងស្រុកទៅកាន់អតិថិជនកាន់តែច្រើន  និងពង្រីកអាជីវកម្មរបស់ខ្លួន។ ជាមួយគ្នានេះ យើងមានគោលបំណងបង្កើតបរិយាកាសការស៊បភីងឱ្យកាន់តែមានភាពរីករាយ ដោយផ្តល់នូវផលិតផល ចម្រុះជាច្រើនសម្បូរបែប។ ទៅថ្ងៃខាងមុខ យើងនឹងបន្តរៀបចំកម្មវិធីស្រដៀងគ្នានេះ ដើម្បីជួយជម្រុញការផ្សព្វផ្សាយ និងគាំទ្រអាជីវកម្មក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។

យើងទាំងអស់គ្នានឹងបន្តរួមគ្នាលើកស្ទួយផលិតផលកម្ពុជា គាំទ្រសហគ្រិនក្នុងស្រុក និងរួមគ្នាកសាងគ្រឹះសេដ្ឋកិច្ចជាតិមួយដ៏រឹងមាំ និងមានមោទនភាពជាតិខ្ពស់។

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា