បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ភ្នំពេញ ៖ ជាមោទនភាពរបស់ប្រជាជាតិខ្មែរ តាមរយៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាននាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស ប្រទេសបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានពង្រឹងកិច្ចសហការជាមួយដៃគូលំដាប់ពិភពលោក ចំនួន ៤ ដើម្បីបន្តជំរុញគុណភាព និងការអភិវឌ្ឍរបស់ ខ្មែរ ប៊ែវើរីជីស ឱ្យឈានទៅរកកម្រិតស្ដង់ដាកាន់តែខ្ពស់។

Advertisement

ភាពជោគជ័យដែល ខ្មែរ ប៊ែវើរីជីស សម្រេចបាននៅលើឆាកអន្តរជាតិមកទល់ពេលនេះ មិនមែនគ្រាន់តែជាមោទនភាពរបស់ក្រុមហ៊ុននោះទេ ប៉ុន្តែគឺជាមោទនភាពរួមរបស់ប្រជាជនខ្មែរទាំងមូល ដែលបានឃើញផលិតផលក្នុងស្រុក ផលិតឡើងដោយស្នាដៃអ្នកជំនាញខ្មែរ មានសមត្ថភាពខ្ពស់ អាចបញ្ជា និងគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម ព្រមទាំងបច្ចេកវិទ្យាដ៏ទំនើបៗចុងក្រោយបង្អស់ស្របតាមបទដ្ឋានស្តង់ដាអន្តរជាតិ។

លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេន នៃក្រុមហ៊ុន ខ្មែរ ​ប៊ែវើរីជីស បានមានប្រសាសន៍ថា ការទទួលបានមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ទាំង១០នាពេលនេះ​ វាគឺជាព្រឹត្តិការណ៍ដែលរីករាយបំផុត ប៉ុន្តែក៏មិនមែនចំពោះតែក្រុមហ៊ុននោះទេ លទ្ធផលគួរជាទីមោទនទាំងនេះគឺទទួលបានពីកិច្ចខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមទាំងបងប្អូនជានិយោជិតនៅក្នុងក្រុមហ៊ុនទាំងអស់គ្នាផងដែរ។ លើសពីនេះ ភាពជោគជ័យនៅថ្ងៃនេះ មិនត្រឹមតែបញ្ជាក់ពីគុណភាពស្តង់ដារបស់ផលិតផលប៉ុណ្ណោះទេ ថែមឆ្លុះបញ្ចាំងពីការវិនិយោគឥតឈប់ឈរ ទាំងលើធនធានមនុស្ស បច្ចេកវិទ្យា និងស្តង់ដាផលិតកម្មរបស់ ខ្មែរ ប៊ែវើរីជីស ផងដែរ។

ជាក់ស្តែង ក្នុងឱកាសធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បីទទួលមេដាយមាស Monde Selection នាពេលកន្លងទៅនេះ ថ្នាក់ដឹកនាំកំពូលរបស់ ខ្មែរ ​ប៊ែវើរីជីស មិនត្រឹមតែផ្តោតលើភាពជោគជ័យនៃពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំបុគ្គលិកឆ្នើមចំនួន ២៧នាក់ ទៅជាមួយដើម្បីស្វែងយល់ពីជំនាញបន្ថែម និងចាត់ទុកឱកាសនេះជាការពង្រីកទស្សនវិស័យថ្មី និងវិនិយោគលើធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះនៃការរីកចម្រើនប្រកបដោយនិរន្តរភាព។ ខ្មែរ ប៊ែវើរីជីស តែងតែផ្តល់ឱកាសឱ្យបុគ្គលិកបានរៀនសូត្រ ស្វែងយល់ និងពង្រឹងសមត្ថភាពជាបន្តបន្ទាប់ ដើម្បីបណ្តុះបណ្តាលពួកគាត់ឱ្យក្លាយជាអ្នកបន្តវេនដ៏រឹងមាំ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញភាព ជោគជ័យរបស់ក្រុមហ៊ុន។

លោកអគ្គនាយកបន្តវេន បានបញ្ជាក់ថា​ ៖

«ការវិនិយោគលើធនធានមនុស្សនេះគឺជាកត្តាសំខាន់ដែលជួយឱ្យ ខ្មែរ ប៊ែវើរីជីស អាចបន្តលើកកម្ពស់គុណភាពផលិតផល និងឈានទៅរកស្តង់ដាខ្ពស់ ថ្មីៗ ជាបន្តបន្ទាប់។ តាមរយៈការសិក្សាផ្ទាល់ និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយដៃគូលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស កាន់តែមានទំនុកចិត្តក្នុង ការនាំយកនវានុវត្តន៍ថ្មីៗ និងការផលិត ផលិតផលដែលមានគុណភាព ដើម្បីបំពេញតម្រូវការ និងរក្សាទុកនូវទំនុកចិត្តរបស់អតិថិជនឱ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ»។

លោក SOTHEARITH ដែលជាបុគ្គលិកបានរួមដំណើរទៅទទួលយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ពីទីក្រុងវ៉ារីស បានមានប្រសាសន៍ដែរថា ដើម្បីអាចទទួលបានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិមួយនេះ មិនមែនជារឿងងាយស្រួលនោះទេ ពោលគឺត្រូវរៀបចំឯកសារយ៉ាងល្អិតល្អន់ និងម៉ត់ចត់ខ្លាំងបំផុត ដែលបញ្ជាក់ពីកម្រិតនៃគុណភាពផលិតផល កម្រិតស្ដង់ដារខ្ពស់ជូនអ្នកប្រើប្រាស់សម្រាប់បញ្ជូនទៅ Monde Selection ធ្វើការវិនិច្ឆ័យ។

លោកបញ្ជាក់ថា ៖

«លក្ខខណ្ឌតម្រូវ និងពិនិត្យរបស់Monde Selection ក្រៅពីសង្កត់ធ្ងន់ទៅលើគុណភាពផលិតផល បច្ចេកទេសក្នុងការផលិត ការវេចខ្ចប់ដែលមានភាពទាក់ទាញ ក៏ដូចជាការបន្តអភិវឌ្ឍផលិតផលឱ្យកាន់តែល្អប្រសើរ ក៏ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការចូលរួមថែរក្សាបរិស្ថានផងដែរ ជាក់ស្ដែង កន្លងមកនេះ មានការតែក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ប៉ុណ្ណោះ ដែលទទួលបានការស្ងើចសរសើរពីក្រសួងបរិស្ថានមុនគេ ហើយយើងនឹងបន្តសកម្មភាពបែបនេះបន្តទៀត»។

សូមបញ្ជាក់ដែរថា ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកឈានមុខមួយ ខ្មែរ ប៊ែវើរីជីស តែងតែបន្តដំណើរទៅមុខឥតឈប់ឈរ ដើម្បីនាំយកផលិតផលដែលមានគុណភាព និងស្តង់ដាខ្ពស់បំផុតជូនអ្នកប្រើប្រាស់។ គុណភាពនៃផលិតផលនីមួយៗ កើតចេញពីការប្តេជ្ញាចិត្តរបស់ ខ្មែរ ប៊ែវើរីជីស ក្នុងការស្វែងរករូបមន្ត និងបច្ចេកវិទ្យាថ្មី មកបន្តអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ ជាក់ស្ដែង ភាពជោគជ័យការទទួលបានមេដាយមាសពី Monde Selection នាពេលនេះ មិនត្រឹមតែបញ្ជាក់ពីគុណភាពស្តង់ដារបស់ផលិតផលប៉ុណ្ណោះទេ ថែមឆ្លុះបញ្ចាំងពីការវិនិយោគឥតឈប់ឈរ ទាំងលើធនធានមនុស្ស បច្ចេកវិទ្យា និងស្តង់ដាផលិតកម្មរបស់ ខ្មែរ ប៊ែវើរីជីស ផងដែរ។ ….ផលិតផលខ្មែរ ស្តង់ដាអន្តរជាតិ! ខ្មែរ ប៊ែវើរីជីស រោងចក្រស្តង់ដាលំដាប់ពិភពលោក!

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា