បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អិលអូអិលស៊ី និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ផ្តល់ជំនួយដល់គ្រួសារជនភៀសសឹក និងវីរៈកងទ័ព​ជួរមុខក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ

អិលអូអិលស៊ី និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ផ្តល់ជំនួយដល់គ្រួសារជនភៀសសឹក និងវីរៈកងទ័ព​ជួរមុខក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ

ភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ចុងសប្ដាហ៍កន្លងទៅនេះ ដោយមានកិច្ចសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរួមគ្នាផ្តល់ជំនួយមនុស្សធម៌ដល់សហគមន៍ជនភៀសសឹក និងកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។

Advertisement

ក្រោមគម្រោងសហការនេះ អិលអូអិលស៊ី បានផ្តល់កាបូប និងសៀវភៅសិក្សាដល់កុមារនៅតំបន់ជនភៀសសឹក និងកុមារជាកូនៗរបស់យោធិនដើម្បីគាំទ្រដល់ការសិក្សារៀនសូត្របើទោះបីជាកំពុងប្រឈមនឹងស្ថានភាពលំបាកក៏ដោយ។ ជាមួយគ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រគល់ជំនួយជាថវិកា​ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗដល់គ្រួសារជនភៀសសឹក ព្រមទាំងកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចនៅតំបន់ដែលរងផលប៉ះពាល់។

តាមរយៈកិច្ចខិតខំរួមគ្នានេះ ក្រុមការងារបានផ្តល់ជំនួយគាំទ្រដល់គ្រួសារជនភៀសសឹកចំនួន ៣៤៨ គ្រួសារ នៅខេត្តឧត្តរមានជ័យ និងបានផ្តល់ជំនួយដល់កងទ័ពជួរមុខនៅខេត្តបន្ទាយមានជ័យ ដើម្បីជួយបំពេញតម្រូវការបន្ទាន់ផ្នែកមនុស្សធម៌។

តាមរយៈកិច្ចសហការនេះបានបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ អិលអូអិលស៊ី ក្នុងការអនុវត្តកិច្ចការទទួលខុសត្រូវសង្គម និងគាំទ្រដល់សហគមន៍ ជាពិសេសនៅក្នុងគ្រាដែលប្រជាពលរដ្ឋកំពុងជួបប្រទះផលលំបាក។ អិលអូអិលស៊ី បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់សហគមន៍ដែលងាយរងគ្រោះ និងចូលរួមចំណែកក្នុងការពង្រឹងសុខុមាលភាព និងភាពធន់រឹងមាំរបស់សហគមន៍ទៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា