បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

Advertisement

ភ្នំពេញ ៖ ក្រោយពីមានការចាប់អារម្មណ៍កាន់តែច្រើនពីអ្នកប្រើប្រាស់លើសេវាឥណទានមាសកើនទ្រព្យ អិលអូអិលស៊ី បាន និងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មីនេះទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែង នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦ អិលអូអិលស៊ី សាខាខណ្ឌ៧មករា សង្កាត់បឹងព្រលឹត បានក្លាយជាសាខាទី៧ ដែលមានផ្ដល់សេវាឥណទានមាសកើនទ្រព្យ។

អិលអូអិលស៊ី គឺជាស្ថាប័នហិរញ្ញវត្ថុដំបូងគេ ដែលបានដាក់ចេញផលិតផលឥណទានថ្មីមានឈ្មោះថា “ឥណទានមាសកើនទ្រព្យ” ដំបូងគេបង្អស់នៅក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅក្នុងត្រីមាសទី១ ប្រចាំឆ្នាំ២០២៦។ ឥណទានមាសកើនទ្រព្យ ជាដំណោះស្រាយហិរញ្ញវត្ថុរហ័ស និងសុវត្ថិភាព ដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់គ្រឿងមាសធ្វើជាទ្រព្យធានាក្នុងការស្នើកម្ចីដែលមានទំហំធំរហូតដល់ ៧០% នៃតម្លៃមាស ជាមួយនឹងអត្ថប្រយោជន៍ពិសេសៗដូចជា៖ អត្រាការប្រាក់សមរម្យ ទទួលបានសាច់ប្រាក់រហ័សត្រឹមរយៈពេល ១៥នាទី ទទួលបានទំនុកចិត្ត និងធានាសុវត្ថិភាពខ្ពស់លើគ្រឿងមាសលោកអ្នកព្រមទាំងផ្តល់ជូនសេវាលាងសម្អាតមាស និងថ្លឹងមាសដោយឥតគិតថ្លៃផងដែរ។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានឱ្យដឹងថា អិលអូអិល​ស៊ី សាខាខណ្ឌ៧មករា – សង្កាត់បឹងព្រលឹត គឺជាសាខាទី៧ ដែលទទួលសេវាកម្មឥណទានមាសកើនទ្រព្យ បន្ទាប់ពីការិយា​ល័យប្រតិបត្តិការអិលអូអិលស៊ី សាខាខណ្ឌមានជ័យ សាខាស្រុកបាទី ខេត្តតាកែវ សាខាខេត្តកំពត សាខាតាខ្មៅ និងសាខាខណ្ឌ៧មករា -​ សង្កាត់វាលវង់ កាលពីពេលថ្មីៗនេះ។

លោកបានបន្ថែមថា៖ តាមផែនការ អិលអូអិលស៊ី នឹងបន្តពង្រីកសេវាឥណទានថ្មីនេះ ទៅដល់ ៨៣ សាខានៅទូទាំងប្រទេស នៅចុងឆ្នាំ២០២៧ ខាងមុខនេះ។

បើតាម​ការបញ្ជាក់របស់លោក សុខ វឿន តាមរយៈ ឥណទានមាសកើនទ្រព្យ អតិថិជនដែលអាចប្រើប្រាស់​សេវាកម្មនេះបាន គ្រាន់តែមានអាយុចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ មានអត្តសញ្ញាណប័ណ្ណ និង/ឬ លិខិតឆ្លងដែនសញ្ជាតិខ្មែរតែប៉ុណ្ណោះ។ សម្រាប់​គ្រឿងមាសដែលអាចយកមកដាក់ធ្វើជាទ្រព្យធានាបាន អាចជា​មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតទឹកមាសចាប់ពី ៦,៧ ទៅដល់ ១០ (១៦ការ៉ាត់ ដល់ ២៤ការ៉ាត់) និងមានទម្ងន់មាសចាប់ពី ១ជីឡើងទៅ។

«ឥណទានមាសកើនទ្រព្យ» គឺជាផលិតផលឥណទានថ្មីមួយ ក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា ហើយក៏ជាសេវាហិរញ្ញវត្ថុ ដែលទទួលបានការពេញនិយមខ្លាំង នៅបណ្ដាប្រទេស ដែលមានការប្រើប្រាស់មាសយ៉ាងទូលំទូលាយ ដូចជា ឥណ្ឌា និងស្រីលង្កាជាដើម៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា