បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារ» សម្រាប់និស្សិតសាកលវិទ្យាល័យ បៀល ប្រាយ

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារ» សម្រាប់និស្សិតសាកលវិទ្យាល័យ បៀល ប្រាយ

ភ្នំពេញ ៖ អិលអូអិលស៊ី (ខេមបូឌា) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់និស្សិតសាកលវិទ្យាល័យ បៀល ប្រាយ ក្រោមប្រធានបទ «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី» ក្នុងគោលបំណងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្តល់ការយល់ដឹងអំពីឱកាសការងារក្នុងវិស័យហិរញ្ញវត្ថុដល់យុវជន។

Advertisement

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីនិស្សិតសាកលវិទ្យាល័យ បៀល ប្រាយ ចំនួន ៧៨នាក់ ដែលបានទទួលចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីបង្កើនចំណេះដឹងបន្ថែមក្រៅពីការសិក្សាក្នុងថ្នាក់រៀន។ ក្នុងអំឡុងពេលបណ្តុះបណ្តាល និស្សិតបានទទួលចំណេះដឹងជាក់ស្តែងអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន រួមមាន ការយល់ដឹងពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុនៅក្នុងយុគសម័យឌីជីថល ការគ្រប់គ្រងចំណូល និងចំណាយផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ ការបង្កើតទម្លាប់សន្សំប្រាក់ឱ្យបានល្អ ការស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការវិនិយោគ ព្រមទាំងការយល់ដឹង និងវិធីការពារខ្លួនពីការបោកប្រាស់ហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ។

ជាផ្នែកមួយនៃកម្មវិធីនេះ អិលអូអិលស៊ី ក៏បានណែនាំអំពីឱកាសការងារជាច្រើននៅក្នុងស្ថាប័ន ដោយចែករំលែកព័ត៌មានអំពីវប្បធម៌ការងារ កម្មវិធីអភិវឌ្ឍវិជ្ជាជីវៈ ឱកាសកម្មសិក្សា និងផ្លូវឆ្ពោះទៅរកអាជីពការងារក្នុងវិស័យហិរញ្ញវត្ថុ។ កម្មវិធីនេះបានលើកទឹកចិត្តដល់និស្សិតឱ្យត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត តាមរយៈការអភិវឌ្ឍជំនាញ ចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈដែលចាំបាច់។

តាមរយៈសកម្មភាពនេះ អិលអូអិលស៊ី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់យុវជន និងគាំទ្រការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ។ តាមរយៈកិច្ចសហការជាមួយគ្រឹះស្ថានអប់រំនានា អិលអូអិលស៊ី បន្តរួមចំណែកក្នុងការកសាងយុវជនដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានជំនាញ និងមានសមត្ថភាព ដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាប្រកបដោយចីរភាព៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា