បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

Advertisement

ភាពរឹងមាំនៃប្រព័ន្ធធនាគាររបស់កម្ពុជា ដោយសារការឈរជើងយ៉ាងរឹងមាំរបស់ធនាគារធំៗ រួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ធនគារទាំងនេះ បានពង្រឹងតួនាទីរបស់ខ្លួនក្លាយជាឆ្អឹងខ្នងនៃហេដ្ឋារចនាសម្ព័ន្ធធនាគាររូបវន្តរបស់កម្ពុជា ដែលមានទ្រព្យសកម្មសរុបប្រមាណ ១១,៧ ពាន់លានដុល្លារនៅចុងឆ្នាំ២០២៥។ នេះបើតាម​របាយការណ៍​របស់ធនាគារជាតិ កាលពីចុង​ខែ មីនា ឆ្នាំ ២០២៦។

របាយការណ៍ដដែល​បង្ហាញថា ធនាគារ ABA របស់​ប្រទេសកាណាដា បានពង្រឹងជំហររបស់ខ្លួនជាធនាគារពាណិជ្ជធំជាងគេ គិតត្រឹមឆ្នាំ២០២៥ តម្លៃនៃទ្រព្យសកម្មសរុប មានប្រហែល ១៦,៦ពាន់លានដុល្លារ កើនឡើងប្រហែល ២០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែក ធនាគារ កាណាឌីយ៉ា ឈរនៅលំដាប់ទី ២ មានទ្រព្យសកម្មសរុបប្រមាណ ៩ ពាន់លានដុល្លារ។ លំដាប់ទី ៣ គឺ ធនាគារ FTB ដែលជា​ធនាគារក្នុងស្រុកដំបូងគេមួយ មានទ្រព្យសកម្មកើនឡើងដល់ជាង ២,៥ ពាន់លានដុល្លារ តាមពីក្រោយ​ដោយធនាគារ វីង មានទ្រព្យសកម្មសរុបប្រមាណ ៨៨លានដុល្លារ។

ក្រៅពីនោះមានធនាគារធំៗ មួយចំនួនទៀត ដូចជា Cambodian Public Bank (CPBE),Phillip Bank, Maybank Cambodia របស់ម៉ាឡេស៊ី ,Vattanac Bank និង BRED Bank Cambodia របស់​ប្រទេសបារាំង នៅតែអាចឈរយ៉ាងរឹងមាំ។

លោកជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​នៃកម្ពុជា ​កាលពីពេលថ្មីៗនេះ បានអះអាថា ក្នុងពេលដែលសេដ្ឋកិច្ចកំពុងជួបប្រទះនឹងបញ្ហាប្រឈមទាំងពីខាងក្រៅ និង ក្នុងស្រុក ប្រព័ន្ធធនាគារបន្តរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច។

លោកជំទាវ​បណ្ឌិត បានថ្លែងបន្តថា ជាក់ស្តែង ឥណទាន ដែលផ្តល់ដោយប្រព័ន្ធធនាគារបន្តកើនឡើងសន្សឹមៗក្នុងអត្រា ៤,១ ភាគរយ ខ្ពស់ជាងឆ្នាំ២០២៤ ដែលរួមចំណែកគាំទ្រដោយកំណើនតម្រូវការទុននៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការពង្រីកអាជីវកម្ម។

លោកជំទាវ​បណ្ឌិត ជា សិរី មានប្រសាសន៍ថា៖

“ប្រាក់បញ្ញើបានបន្តកើនឡើងល្អប្រសើរ ជាមួយនឹងអត្រាកំណើន ១៤,៧ ភាគរយ គួបផ្សំនឹងស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពខ្ពស់ក្នុងការបញ្ចេញសាច់ប្រាក់ ដែលបង្ហាញថា ប្រព័ន្ធធនាគារនៅតែមានភាពធន់ និងបន្តទទួលបានជំនឿទុកចិត្តពីសាធារណជន។”

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លើកឡើងថា ទោះបីពិភពលោកស្ថិតក្នុងបញ្ហាប្រឈមបន្តបន្ទាប់ សម្រាប់កម្ពុជា អាចគ្រប់គ្រងហានិភ័យបាន។ លោកអះអាងថា ប្រព័ន្ធធនាគាររឹងមាំ លុះត្រាតែធនាគារ មានភាពរឹងមាំជាមុនសិន។

បណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍ថា៖

“យើងដឹងហើយថាវិស័យធនាគារគឺជាឆ្អឹងខ្នងសម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយគេត្រូវការធនាគាររឹងមាំមែនទែន។”

 យោងតាម​របាយការណ៍របស់​ធនាគារ​ជាតិនៃកម្ពុជា​ (NBC) ក្នុងឆ្នាំ២០២៥ ទ្រព្យសកម្ម​របស់គ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុ ​នៅកម្ពុជា ឈានដល់ ១០១,៨ ពាន់លានដុល្លារ បានកើនឡើង​ ៩,៥ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ ទ្រព្យសកម្ម​របស់គ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើមាន ៩៧ ភាគរយ។ ចំណែក ទ្រព្យសកម្ម​របស់គ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ មាន ៣ ភាគរយ៕

អត្ថបទ៖ ខន ណារី AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា