បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ដាក់ផែនការធ្វើបដិវត្តថ្មីលើវិស័យរថយន្តអគ្គិសនីដែលមានថាមពលខ្លាំង និងប្រើបានយូរ

ចិន ដាក់ផែនការធ្វើបដិវត្តថ្មីលើវិស័យរថយន្តអគ្គិសនីដែលមានថាមពលខ្លាំង និងប្រើបានយូរ

បរទេស ៖ គម្រោងដ៏អស្ចារ្យមួយដែលនឹងមានការចូលរួមពីសំណាក់បណ្តាក្រុមហ៊ុនអ្នកផលិតថ្មរថយន្តអគ្គិសនីធំៗរបស់ប្រទេសចិនអាចនឹងចាប់ផ្តើមឡើងក្នុងពេលឆាប់ៗនេះ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីធ្វើយ៉ាងណាអាចផលិតរថយន្តអគ្គិសនីបច្ចេកវិទ្យាថ្មី ថ្មសាកថាមពលខ្លាំង ប្រើបានយូរជាងពេលបច្ចុប្បន្ន។

Advertisement

យោងតាមការចេញផ្សាយរបស់កាសែត The Interesting Engineering កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ក្រុមហ៊ុនជំនាញផលិតធំៗទាំងនោះនឹងចាប់ដៃគ្នាក្នុងការកសាងទីតាំងអភិវឌ្ឍរួមមួយកន្លែងដែលអាចស្រាវជ្រាវ និងផលិតវត្ថុធាតុដើមចាំបាច់មួយចំនួនសម្រាប់ប្រើប្រាស់ក្នុងការបង្កើតថ្មសាកម៉ូដេលថ្មីមួយប្រភេទដើម្បីធានាដល់ដំណើរការរបស់រថយន្តអគ្គិសនី។

ប្រភពដដែលបានបន្តថា ថ្មសាករថយន្តក្រោមបច្ចេកវិទ្យាថ្មីរួមគ្នានេះ នឹងក្លាយទៅជាបដិវត្តដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់វិស័យរថយន្តអគ្គិសនីរបស់ពិភពលោក ដោយវាអាចធ្វើឲ្យអាយុកាលនៃការសាកអគ្គិសនីប្រើប្រាស់បានកាន់តែយូរជាងមុខ និងធន់យូរអង្វែង។ ដោយឡែក ពាក់ព័ន្ធនឹងគម្រោង​ថ្មីដែលធ្វើឡើងនៅ​ទីក្រុង​ប៉េកាំងនេះ នឹងរុញច្រានឲ្យសង្វាក់​ផលិតកម្មផលិតវត្ថុធាតុដើមអំពី​អេឡិចត្រូលីត​ អាចកើនឡើងទៅដល់​ប្រមាណ ២៥តោន​ក្នុង​មួយ​ឆ្នាំ។ វត្ថុធាតុដើមទាំងនេះគឺជាសមាសភាគចាំបាច់សម្រាប់ផលិតថ្មសាកដ៏ទំនើបដែលនឹងមានការជំនួសសមាសធាតុរាវដោយសារធាតុរឹងវិញនៅខាងក្នុងបច្ចេកវិទ្យាថ្ម។ ការផ្លាស់ប្តូរថ្មីនេះនឹងធ្វើឱ្យថ្មសាកទាំងនោះកាន់តែមានសុវត្ថិភាព និងថាមពលរឹងម៉ាំជាងម៉ូដេលនាពេលបច្ចុប្បន្ននេះ។

សូមជម្រាបថា ជាទូទៅ ថ្មសាកបច្ចុប្បន្នមានអាយុកាលកំណត់ក្នុងរយៈពេលខ្លី ហើយអង្គធាតុរាវនៅខាងក្នុងអាចឡើងកំដៅ ឬឆេះ ដោយសារបាត់បង់សុវត្ថិភាពការពារ។ សម្រាប់បច្ចេកវិទ្យាថ្មដែលអភិវឌ្ឍថ្មីនេះ គឺមានគោលបំណងដោះស្រាយបញ្ហាទាំងនេះ ហើយបង្កើនថាមពលកាន់តែខ្លាំងទៅក្នុងកន្លែងស្តុកដ៏តូចជាងមុន ដែលអាចធ្វើឱ្យរថយន្តអគ្គិសនីធ្វើដំណើរបានកាន់តែឆ្ងាយដោយការសាកថ្មតាមរយៈប្រតិបត្តិការរបស់រថយន្តតែម្តង។

តាមផែនការ រោងចក្រដែលស្ថិតនៅទីក្រុងប៉េកាំង ក្នុងតំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច Yanqi នឹង​បម្រើ​ជា​កន្លែងអភិវឌ្ឍ និង​សាកល្បង ប៉ុន្តែមិនមែនជា​រោងចក្រសម្រាប់ផលិតនោះទេ។គម្រោងដ៏ធំសំបើមមនេះបានប្រមូលយកក្រុមហ៊ុនដែលមានឈ្មោះល្បីៗ និងធំបំផុតរបស់ប្រទេសចិននៅក្នុងពិភពរថយន្ត ក៏ដូចជាថ្មរថយន្ត ដូចជា CATL និង SAIC Motor ជាដើម មកធ្វើការជាមួយគ្នា ស្ថិតនៅក្រោមការដឹកនាំដោយផ្ទាល់ពីវិទ្យាស្ថានស្រាវជ្រាវជាតិ Guolian Automotive Power Battery Research Institute របស់ចិន ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា