បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនផលិតមីស៊ីលធំៗប្តេជ្ញាបង្កើនល្បឿនផលិតកម្មឲ្យបាន៤ដង ដើម្បីគាំទ្រយោធាអាម៉េរិក

ក្រុមហ៊ុនផលិតមីស៊ីលធំៗប្តេជ្ញាបង្កើនល្បឿនផលិតកម្មឲ្យបាន៤ដង ដើម្បីគាំទ្រយោធាអាម៉េរិក

បរទេស​​ ៖ កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ រដ្ឋាភិបាលអាម៉េរិកតំណាងដោយមន្ទីរប៉ង់តាហ្គោនបានប្រកាសចុះហត្ថលេខាលើក្របខណ្ឌនៃកិច្ចព្រមព្រៀងសំខាន់ៗចំនួន ៣ ជាមួយក្រុមហ៊ុនផលិតមីស៊ីលដ៏ធំចំនួន៣ ផ្សេងគ្នា រួមមានទាំងក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន BAE Systems និងក្រុមហ៊ុន Honeywell Aerospace ក្នុងការបង្កើនល្បឿនផលិតឱ្យកាន់តែលឿន ទាំងប្រព័ន្ធមីស៊ីលការពារ និងគ្រាប់មីស៊ីលដើម្បីអាចគាំទ្រដល់យោធាអាម៉េរិក។

Advertisement

អនុរដ្ឋលេខាធិកាក្រសួងកិច្ចការងារសង្គ្រាម លោក Michael Duffey បានផ្លែងថា តាមរយៈកិច្ចចុះហត្ថលេខាទាំងនេះ អាម៉េរិកអាចបន្តសកម្មភាពកាន់តែខ្លាំងឡើងក្នុងការផលិតគ្រាប់មីស៊ីលឲ្យបានកាន់តែច្រើន និងកាន់តែបន្ទាន់ជាងមុន ដោយវាគឺជាកិច្ចការងារចាំបាច់ក្នុងការបង្កើនអំណាចនៃឧស្សាហកម្មដ៏សំខាន់មួយនេះ។

លោក Michael Duffey បានបញ្ជាក់ថា​ ៖

«យើងនឹងវិនិយោគបន្ថែមនៅតាមរោងចក្រផលិតដើម្បីឲ្យសមត្ថភាពរបស់អាម៉េរិកកាន់តែប្រសើរឡើង និងផ្តល់ភាពងាយស្រួលសម្រាប់ក្រុមអ្នកប្រយុទ្ធនៅជួរមុខជាពិសេសឲ្យសមត្ថភាពយើងកាន់តែខ្លាំងជាងបណ្តាសត្រូវទាំងឡាយរបស់យើង»។

ដោយឡែក សម្រាប់ក្រុមហ៊ុន Lockheed Martin នៅក្រោយកិច្ចព្រមព្រៀងនេះក្រុមហ៊ុននឹងបង្កើនល្បឿនផលិតឲ្យបានទំហំច្រើនជាងមុន៤ដងនៃមីស៊ីល ម៉ូដេល Precision Strike Missile (PrSM; PRI-zim) ដែលជាមីស៊ីលប្រើក្នុងប្រតិបត្តិការ​ Epic Fury ចាប់តាំងពីថ្ងៃដំបូងដេលប្រឆាំងទៅនឹងបដិវត្តអ៊ីរ៉ង់។

នៅក្នុងសង្វាក់ផលិតកម្មគ្រាប់មីស៊ីលនេះ ក្រុមហ៊ុន Lockheed Martin នឹងសហការជាមួយក្រុមហ៊ុន BAE Systems ដើម្បីបង្កើនការផលិតប្រព័ន្ធការពារដែនTerminal High Altitude Area Defense interceptor​ (THAAD) ។​ តាមរយៈកិច្ចការងាររួមគ្នានេះ ក្រុមហ៊ុន BAE អាចបង្កើនអត្រានៃចំនួនផលិតកើនឡើងក្នុងទំហំទៅដល់៤ដងដូចគ្នា។

បន្ថែមពីនេះក្រុមហ៊ុន Honeywell ក៏នឹងត្រូវ​បង្កើន​ការផលិត​សមាសធាតុ​មីស៊ីល​សំខាន់ៗផ្សេងទៀត​ក្នុងកម្រិតខ្ពស់ជាងមុន​ ជាមួយនឹងការបង្ហាញពីការប្តេជ្ញាចិត្តដើម្បីសហការផលិតរួមគ្នា ធ្វើយ៉ាងណាអាចជំនះឧបសគ្គ និងអាចបំពេញតាមតម្រូវការរបស់កងកម្លាំងយោធាអាម៉េរិក៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា