បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការចុះបញ្ជីរថយន្តអគ្គិសនីថ្មីៗ (BEV) នៅសហភាពអឺរ៉ុបក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើងខ្ពស់ខ្លាំង

ការចុះបញ្ជីរថយន្តអគ្គិសនីថ្មីៗ (BEV) នៅសហភាពអឺរ៉ុបក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើងខ្ពស់ខ្លាំង

បរទេស៖ ការចុះបញ្ជីរថយន្តអគ្គិសនីថ្មីៗ (BEV) នៅក្នុងទីផ្សារសំខាន់ៗរបស់អឺរ៉ុបបានកើនឡើងខ្លាំងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ដោយសារអ្នកប្រើប្រាស់បានបន្តស្វែងរកជម្រើសដែលអាចជំនួសម៉ាស៊ីនចំហេះបន្ទាប់ពីបញ្ហាសង្គ្រាមជំរុញឱ្យតម្លៃប្រេងសាំងឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

Advertisement

យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្ម E-Mobility របស់អឺរ៉ុប និងក្រុមហ៊ុនស្រាវជ្រាវ New Automotive បានឲ្យដឹងថា ការចុះបញ្ជីរថយន្តអគ្គិសនីថ្មីៗ (BEV) នៅក្នុងទីផ្សារអឺរ៉ុបសំខាន់ៗចំនួន ១៥ បានកើនឡើងប្រមាណ ២៩,៤ ភាគរយ ឬ​ ៥៦០ ០០០ គ្រឿងនៅក្នុងត្រីមាសទី ១ ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។ ដោយឡែក គិតត្រឹមតែក្នុងខែមីនា ឆ្នាំ២០២៦ ការចុះបញ្ជីរថយន្តអគ្គិសនីថ្មីៗ (BEV) បានកើនឡើងដល់ ៥១,៤ ភាគរយ ឬ ២៤០ ០០០ គ្រឿង បើធៀបនឹងខែមីនាឆ្នាំមុន។

អគ្គលេខាធិការ E-Mobility Europe លោក Chris Heron បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់រថយន្តអគ្គិសនីនៅក្នុងខែមីនាកន្លងទៅនេះ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយរបស់អឺរ៉ុប ដែលជាសញ្ញាវិជ្ជមានសម្រាប់សន្តិសុខថាមពលរបស់តំបន់។

សេចក្តីថ្លែងការណ៍រួមពីស្ថាប័នទាំងពីរបានបង្ហាញថា ការចុះបញ្ជីរថយន្តអគ្គិសនីថ្មីៗ  (BEV) ជាងកន្លះលានគ្រឿងនៅក្នុងត្រីមាសទី ១ នេះ គឺអាចកាត់បន្ថយការប្រើប្រាស់ប្រេងចំនួន ២ លានបារ៉ែលក្នុងមួយឆ្នាំ។ ទីផ្សាររថយន្តអគ្គិសនីធំៗចំនួន ៥ របស់អឺរ៉ុបរួមមាន អាល្លឺម៉ង់ បារាំង អេស្ប៉ាញ អ៊ីតាលី និងប៉ូឡូញ មានចំណែកនៃការលក់រថយន្តអគ្គិសនីថ្មីៗ  (BEV) ច្រើនជាង ៤០ ភាគរយនៅឆ្នាំនេះ។ ជាក់ស្តែង ការចុះឈ្មោះរថយន្តអគ្គិសនីថ្មីៗ (BEV) នៅក្នុងអាល្លឺម៉ង់កើនឡើងខ្ពស់ជាងគេ ២២,៥% និង ១២,៨% នៅអង់គ្លេសដែលកើនឡើងខ្ពស់ទីពីរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា