បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

Advertisement

រោងចក្រ Newbustar ជាបុត្រសម្ព័ន្ធនៃរោងចក្រដ៏ធំបំផុតជាប់ចំណាត់ថ្នាក់លេខ១ នៃសាធារណរដ្ឋប្រជាមានិតចិន គឺក្រុមហ៊ុន Doublestar Group។ រោងចក្រផលិតសំបកកង់ឡានមួយនេះ មានអាយុកាលជាង ១០០ឆ្នាំមកហើយ ក្នុងការផលិតសំបកកង់ឡាន ក្នុងនោះសូម្បីតែក្រុមហ៊ុនកង់ឡានខ្នាតយក្សរបស់កូរ៉េដែលល្បីល្បាញពេញពិភពលោកម៉ាក Kumho ក៏ស្ថិតក្រោមបុត្រសម្ព័ន្ធក្រុមហ៊ុនខ្នាតយក្សលំដាប់ថ្នាក់ពិភពលោក និងក្រុមហ៊ុនធំបំផុតលេខ១នៅចិនមួយនេះផងដែរ។

ឆ្លងតាមបទពិសោធន៍មួយនេះសបញ្ជាក់ឱ្យឃើញថា ចំពោះរោងចក្រផលិតសំបកកង់ឡាននៅកម្ពុជាចំនួន៨ គឺមានតែរោងចក្រ Newbustar (crossleader)មួយនេះតែប៉ុណ្ណោះ ដែលមានបទពិសោធន៍ជាង១០០ឆ្នាំក្នុងការផលិតសំបកកង់ឡាន។វាជារឿងដែលគួរឱ្យទុកចិត្តបំផុតចំពោះប្រជាជនកម្ពុជាក្នុងការជាវយកទៅប្រើប្រាស់នោះគឺ សំបកកង់ឡានខ្មែរម៉ាក Crossleader។ ក្រុមហ៊ុន RBR Cambodia 🇰🇭 ជាអ្នកទទួលសិទ្ធិចែកចាយម៉ាក Crossleader បានបញ្ជាក់យ៉ាងច្បាស់ៗថា ការលក់ជូននូវសំបកកង់របស់ខ្លួន គឺជាការលក់ជូននូវ “សុវត្ថិភាព” ចង់បានសំបកកង់ខ្មែរដែលមានសុវត្ថិភាពគឺ សូមជ្រើសរើស Crossleader។

សូមជម្រាបថា បើតាមក្រុមប្រឹក្សាវិនិយោគកម្ពុជា (CDC) បានបញ្ជាក់កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដែលបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ ក្នុងនោះរួមទាំងរោងចក្រផលិតសំបកកង់ Newbustar(crossleader)នៅខេត្តក្រចេះ។ នេះពិតជាសំណាងសម្រាប់អ្នកខេត្តក្រចេះ ខេត្តអ្នកត្រីផ្សោតកុំភ្លេចគាំទ្រសំបកកង់ឡានផលិតក្នុងខេត្តរបស់ខ្លួនផង🙏 លេខទំនាក់ទំនងផ្នែកលក់ផ្ទាល់ 090 999 720 ៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា