បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

បរទេស ៖ ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់ ។

Advertisement

លើកទី ១ ដែលកូរ៉េខាងជើងបាញ់សាកល្បងនោះគឺនៅថ្ងៃទី៤ ខែមករា ។ កាលណោះ កូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងហោចណាស់ ២ គ្រាប់ចេញពីតំបន់មួយនៅក្បែរទីក្រុងព្យុងយ៉ាង ។ មីស៊ីលទាំងនេះត្រូវបានគេរាយការណ៍ថា ជាប្រភេទមីស៊ីលល្បឿនលឿនជាងសំឡេង ដែលបានហោះហើរក្នុងរយៈចម្ងាយប្រហែល ៩០០ ទៅ ១ ពាន់ គីឡូម៉ែត្រ ។ អ្នកជំនាញនិយាយថា មីស៊ីលនេះក៏មានសមត្ថភាពគេចពីប្រព័ន្ធខែលការពារមីស៊ីលរបស់អាមេរិក និងកូរ៉េខាងត្បូងផងដែរ ។

ចំណែកលើកទី ២ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ចេញពីតំបន់ភាគខាងជើងនៃទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី២៧ ខែមករា ។ មីស៊ីលដែលកូរ៉េខាងជើងបាញ់កាលពីចុងខែមករានេះមានសមត្ថភាពហោះហើរក្នុងចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រ ។

លើកចុងក្រោយដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលក្នុងត្រីមាសទី ១ នេះគឺនៅថ្ងៃទី១៤ ខែមីនា ។ នេះគឺជាការបាញ់សាកល្បងដ៏ធំបំផុតរបស់កូរ៉េខាងជើង ដោយបានបាញ់មីស៊ីលផ្លោងប្រហែល ១០ គ្រាប់ក្នុងពេលតែមួយ ចេញពីប្រព័ន្ធបាញ់រ៉ុកកែត KN-25 ។

ការបាញ់នេះធ្វើឡើងចេញពីតំបន់ Sunan ក្បែរទីក្រុងព្យុងយ៉ាង ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា “Freedom Shield” រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។

លោក គីម ជុងអ៊ុន និយាយថា ដោយសារតែវិបត្តិភូមិសាស្ត្រយោបាយ និងព្រឹត្តិការណ៍ដ៏ស្មុគស្មាញរបស់ពិភពលោក ទើបប្រទេសកូរ៉េខាងជើងបង្ខំចិត្តបាញ់សាកល្បងមីស៊ីលជាហូរហែមកនេះ ។ លោកថា ការបាញ់មីស៊ីលនេះបង្ហាញពីការត្រៀមខ្លួនការពារជាតិរបស់កងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង ។

ក្រៅពីការបាញ់មីស៊ីលផ្លោងទាំងនេះ កូរ៉េខាងជើងក៏ត្រូវបានគេរាយការណ៍ថាបានបាញ់សាកល្បងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ចេញពីនាវាពិឃាតថ្មីរបស់ខ្លួនកាលពីថ្ងៃទី១០ ខែមីនា ផងដែរ ៕ ប្រែសម្រួល ៖ សុខ ជីវ័ន្ត

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា