បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងបានធ្លាក់ចុះ ៣% បន្ទាប់ពីក្តីបារម្ភលើជម្លោះអាម៉េរិក-អ៊ីរ៉ង់ មានភាពធូរស្រាលបន្តិច

តម្លៃប្រេងបានធ្លាក់ចុះ ៣% បន្ទាប់ពីក្តីបារម្ភលើជម្លោះអាម៉េរិក-អ៊ីរ៉ង់ មានភាពធូរស្រាលបន្តិច

បរទេស ៖ តម្លៃប្រេងនៅលើទីផ្សារសកលបានធ្លាក់ចុះជិត ៣% បន្ទាប់ពីក្តីបារម្ភទៅលើជម្លោះរវាងសហរដ្ឋអាម៉េរិក ជាមួយអ៊ីរ៉ង់ ដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេង និងការផ្គត់ផ្គង់លើសតម្រូវការនោះមានភាពថមថយបន្តិច នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA នៅថ្ងៃចុងសប្ដាហ៍នេះ។

Advertisement

បើគិតពីតម្លៃប្រចាំសប្តាហ៍នៅក្នុងខែកុម្ភៈនេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ២,៧១% ឬ ៦៧,៥២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) បានធ្លាក់ចុះ ២,៧៧% ឬ ៦៧,៨៤ ដុល្លារក្នុងមួយបារ៉ែល។ យ៉ាងណាមិញ តម្លៃប្រេងបានឡើងថ្លៃបន្តិចនៅដើមសប្តាហ៍នេះ ដោយសារក្ដីព្រួយបារម្ភថា អាម៉េរិកអាចវាយប្រហារលើអ៊ីរ៉ង់ ដែលជាប្រទេសផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា។ សូមជម្រាបថា មុននេះបន្តិច លោក Trump បានពិចារណាក្នុងការបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់តំបន់យោធា ប្រសិនបើមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយនឹងអ៊ីរ៉ង់។ ក្រោយមកនៅថ្ងៃពុធ សប្ដាហ៍នេះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានបង្ហាញពីផែនការនៃកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងច្បាស់លាស់ណាមួយក្នុងការដោះស្រាយជាមួយនឹងអ៊ីរ៉ង់នោះទេ ។

លោក Tony Sycamore ដែលជាអ្នកជំនាញ និងវិភាគសេដ្ឋកិច្ចនយោបាយបានលើកឡើងថា ការធ្លាក់ចុះនៃតម្លៃប្រេង គឺជាសញ្ញាដែលអាចបញ្ជាក់ថា អាម៉េរិក កំពុងពន្យារពេលបន្ថែមទៀតដើម្បីអាចឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ដែលធ្វើឲ្យក្ដីព្រួយបារម្ភពីហានិភ័យភូមិសាស្ត្រនយោបាយមានភាពធូរស្រាល។ ជាមួយគ្នានេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករណ៍ថា កំណើននៃតម្រូវការប្រេងពិភពលោកនឹងចុះខ្សោយជាងការរំពឹងទុក ខណៈដែលការផ្គត់ផ្គង់សរុបនឹងលើសពីតម្រូវការនៅឆ្នាំនេះ។ ដោយឡែក កាលពីពេលថ្មីៗនេះ ទិន្នផលប្រេងនៅ​ក្នុង​ស្តុក​របស់អាម៉េរិក​បានកើនឡើងបន្ថែម ៨,៥ លានបារ៉ែល ឬ មានចំនួនសរុប ៤២៨,៨ លានបារ៉ែល ប៉ុន្តការចម្រាញ់ប្រេងបានធ្លាក់ចុះ ១,១%។

សូមជម្រាបដែរថា ពាក់ព័ន្ធទៅនឹងទីផ្សារប្រេងសកល ដែលផ្គត់ផ្គង់ដោយវេណេហ្ស៊ុយអេឡា នឹងត្រលប់ទៅរកសភាពប្រក្រតីវិញដែលអាចកើនឡើងពី ៨៨០ ០០០ បារ៉ែលក្នុងមួយថ្ងៃដល់ប្រហែល ១,២ លានបារ៉ែលក្នុងមួយថ្ងៃ ដោយសារការគ្រប់គ្រងពីសំណាក់រដ្ឋាភិបាលអាម៉េរិក។ រតនាគារអាម៉េរិកនឹងបញ្ចេញប្រាក់ឧបត្ថម្ភបន្ថែមទៀតក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើថាមពលវេណេហ្ស៊ុយអេឡា៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា