បរទេស ៖ ថ្មីៗនេះ មានការបញ្ចេញមតិយោបល់ផ្ទុយគ្នាជាច្រើនដែលបានលើកឡើងរវាងអ្នកជំនាញសេដ្ឋកិច្ចនៅសេតវិមាន និងក្រុមអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យជុំវិញបញ្ហានៃការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋអាម៉េរិកកើនឡើងក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មាន។

បរទេស ៖ ថ្មីៗនេះ មានការបញ្ចេញមតិយោបល់ផ្ទុយគ្នាជាច្រើនដែលបានលើកឡើងរវាងអ្នកជំនាញសេដ្ឋកិច្ចនៅសេតវិមាន និងក្រុមអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យជុំវិញបញ្ហានៃការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋអាម៉េរិកកើនឡើងក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មាន។
នៅក្នុងឱកាសបង្ហាញខ្លួនក្នុងកម្មវិធី Fox News Sunday លោក Kevin Hassett នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានចេញមកធ្វើការពន្យល់ និងការពារលទ្ធផលការងារសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដែលស្ថិតនៅក្រោមរដ្ឋបាលលោក Trump ។
លោក Kevin Hassett បានលើកឡើងថា៖ ការកើនឡើងនៃការចំណាយរបស់ពលរដ្ឋដែលភាគច្រើនពឹងផ្អែកលើការប្រើបណ្ណឥណទាន (បំណុល) នៅតាមស្ថានីយ៍ប្រេងសាំង និងភោជនីយដ្ឋាននោះ តាមពិតទៅគឺជាការឆ្លុះបញ្ចាំងពីភាពវិជ្ជមានរបស់អ្នកប្រើប្រាស់ ហើយប្រជាជននឹងកាត់បន្ថយ ឬផ្អាកការចំណាយដោយស្វ័យប្រវត្ត ប្រសិនបើពួកគេខ្លាចបាត់បង់ការងារ ឬខ្វះលុយបង់ថ្លៃផ្ទះ ដូច្នេះ ការចំណាយខ្ពស់នាពេលនេះ គឺជាសូចនាករនៃសុខភាពល្អសម្រាប់សេដ្ឋកិច្ច។
ទោះជាយ៉ាងណាក៏ដោយ អ្នកក្រុមអ្នកវិភាគ និងជំនាញសេដ្ឋកិច្ចក្នុងវិស័យឯកជនបានយល់ឃើញផ្ទុយពីការលើកឡើងរបស់មន្ត្រីសេដ្ឋកិច្ចរបស់សេតវិមានខាងលើនេះទាំងស្រុង ដោយពួកគេភាកច្រើនបានអះអាងថា ការកើនឡើងនៃខ្ទង់ចំណាយរបស់ពលរដ្ឋ គឺត្រូវបានរុញច្រានទាំងស្រុងដោយតម្លៃទំនិញចាំបាច់ប្រចាំថ្ងៃហក់ឡើងខ្ពស់ ដេលវាមិនមែនដោយសារតែក្តីរីករាយរបស់អ្នកប្រើប្រាស់ ឬទំនុកចិត្តចំពោះបណ្ណឥណទាននោះទេ ជាក់ស្តែងដូចជាតម្លៃប្រេងសាំង ដេលកំពុងឡើងថ្លៃ បន្ទាប់ពីការវាយប្រហារយោធារបស់អាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ និងការរំខានជាបន្តបន្ទាប់នៅក្នុងច្រកសមុទ្រ Hormuz ។ ដោយឡែក មុខទំនិញចាំបាច់ដែលត្រូវការប្រើប្រចាំថ្ងៃបានកើនតម្លៃជាបន្តបន្ទាប់ ទាំងនៅទីផ្សារលក់រាយ ក៏ដូចជាទីផ្សារទំនើបរហូតដល់ប្រមាណ ៣.២% ។ ក្រុមអ្នកវិភាគសេដ្ឋកិច្ចទាំងនេះបានព្រមានថា ប្រសិនបើស្ថានភាពបែបនេះនៅតែអូសបន្លាយក្នុងរយៈពេលយូរ នោះសេដ្ឋកិច្ចរបស់អាម៉េរិកនឹងជាប់គាំងជាមិនខាន៕
