បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និយ័តករអាជីវកម្មអចលនវត្ថុ ប្រកាសពីគម្រោងអភិវឌ្ឍន៍ដីឡូត៍ចំនួន៧ ធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ

និយ័តករអាជីវកម្មអចលនវត្ថុ ប្រកាសពីគម្រោងអភិវឌ្ឍន៍ដីឡូត៍ចំនួន៧ ធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ

ភ្នំពេញ ៖ ជាការក្រើនរំលឹក និងបង្ការជៀសវាងកុំឱ្យបងប្អូនប្រជាពលរដ្ឋចាញ់បោកជនខិលខូច និងអ្នកប្រកបអាជីវកម្មក្នុងវិស័យអចលនវត្ថុដោយមិនមានភាពស្មោះត្រង់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រកបអាជីវកម្ម អភិវឌ្ឍន៍ដីឡូតិ៍ដោយគ្មានអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងគម្រោងដីឡូតិ៍ចំនួន៧ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញចំនួន ២, ខេត្តកណ្តាល ចំនួន ២, ខេត្តបាត់ដំបងចំនួន ២ និងខេត្តតាកែវ ចំនួន១គម្រោង ។

យោងតាមការបញ្ជាក់របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ចំនួន៧ទីតាំង បាន និងកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញារបណ្ណស្របច្បាប់ ដែលចេញពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នោះទេ។ ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ទាំងនោះរួមមាន ៖

  • ក្រុមហ៊ុន/ គម្រោង ណតវេស្ទើន ប៊ីលឌីង រៀល អ៊ីស្ទេត ឯ.ក (គម្រោងដីឡូតិ៍ ណតវេស្ទើន) មានទីតាំងនៅភូមិក្រាំងក្រួច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
  • ក្រុមហ៊ុន/ គម្រោង ដីឡូតិ៍បុរី ព្រៃសំព័រ សាន់ លេន មានទីតាំងនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោរ រាជធានីភ្នំពេញ
  • ក្រុមហ៊ុន/ គម្រោង ដីលំនៅដ្ឋាន ស្រុកកៀនស្វាយ មានទីតាំងនៅភូមិតារាបដូនស ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល
  • ក្រុមហ៊ុន/ គម្រោង ត្រពាំងទំន្លាប់ មានទីតាំងនៅភូមិ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល
  • ក្រុមហ៊ុន/ គម្រោង បុរីចំបក់មានជ័យ អចលនទ្រព្យ (ដីឡូតិ៍ផ្លូវជាតិលេខ២) មានទីតាំងនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ
  • ក្រុមហ៊ុន/ គម្រោង បុរី រស្មីបាត់ដំបង់ ឯ.ក (បុរីរស្មីបាត់ដំបង) មានទីតាំងនៅភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
  • ក្រុមហ៊ុន/ គម្រោង ដីឡូតិ៍ វីឡា ឯកភ្នំ ទំនើប មានទីតាំងនៅភូមិអូរតានប់ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តដំបង

អាស្រ័យហេតុដូចបានជម្រាបលម្អិតខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនទូទៅ កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន/ គម្រោងដែលគ្មានអាជ្ញាបណ្ណទាំងអស់នេះ ដែលអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា