បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

បរទេស ៖ រុស្ស៊ី បានផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ នេះបើយោងតាមសេចក្ដីរាយកាណ៍ពី The Moscow Times ។

Advertisement

បច្ចុប្បន្ននេះ ក្រុមហ៊ុនរុករករ៉ែរបស់រដ្ឋឥណ្ឌា IREL កំពុងពិភាក្សាដោយសម្ងាត់ជាមួយក្រុមហ៊ុនប្រេងរដ្ឋ Rosneft របស់រុស្ស៊ី ដើម្បីសុំយកគំរូរ៉ែពីតំបន់នោះ។ សារធាតុរ៉ែទាំងនោះនឹងត្រូវឆ្លងកាត់ដំណើរការបឋមនៅក្នុងប្រទេសរុស្ស៊ីជាមុនសិន មុននឹងដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌា ដើម្បីឱ្យអ្នកជំនាញឥណ្ឌាធ្វើការវិភាគលើសមាសធាតុរ៉ែមុននឹងសម្រេចចិត្តថា តើត្រូវពង្រីកកិច្ចសហប្រតិបត្តិការស៊ីជម្រៅកម្រិតណា? កិច្ចពិភាក្សានេះកើតឡើងចំពេលដែលឥណ្ឌាពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ និងកាត់បន្ថយការពឹងផ្អែកលើចិនដែលមានឥទ្ធិពលលើឧស្សាហកម្មរ៉ែកម្រសម្រាប់ពិភពលោក។ ដោយឡែក សម្រាប់រុស្ស៊ីវិញ ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាលើទំនិញជាយុទ្ធសាស្រ្តផ្តល់នូវមធ្យោបាយមួយផ្សេងទៀតក្នុងការអភិវឌ្ឍគម្រោងធនធាន និង ជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ។

កាលពីឆ្នាំមុន ទីក្រុងម៉ូស្គូបានផ្ទេរសិទ្ធិគ្រប់គ្រងគម្រោង Tomtor ទៅឱ្យក្រុមហ៊ុន Rosneft ដែលជាផ្នែកមួយនៃកិច្ចខិតខំបង្កើនការអភិវឌ្ឍលើវិស័យរ៉ែយុទ្ធសាស្ត្ររបស់ខ្លួន។ រ៉ែកម្រត្រូវបានគេយកទៅប្រើប្រាស់ក្នុងការផលិតមេដែកអចិន្ត្រៃយ៍ ដែលជាសមាសធាតុស្នូលមិនអាចខ្វះបានសម្រាប់រថយន្តអគ្គិសនី (EV), បច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងវិស័យយោធាការពារជាតិ។ យ៉ាងណាក៏ដោយ បើទោះបីជាឥណ្ឌាមានទុនបំរុងរ៉ែកម្រទុកក្នុងដីធំជាងគេបំផុតទី ៣ លើពិភពលោកក៏ដោយ ប៉ុន្តែខ្លួនមិនទាន់មានរោងចក្រ ឬ ឧស្សាហកម្មសម្រាប់កែច្នៃរ៉ែទាំងនោះទៅជាមេដែកអចិន្ត្រៃយ៍ដោយខ្លួនឯងនៅឡើយទេ។ ជាមួយគ្នានេះ ដើម្បីដោះស្រាយគម្លាតនោះ ទីក្រុងញូវដែលី បានបង្កើតគំនិតផ្តួចផ្តើមនានាក្នុងគោលបំណងកសាងសមត្ថភាពកែច្នៃ និងផលិតក្នុងស្រុក។ ជាក់ស្ដែង កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ រដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិកា ៧៧១ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍការផលិតមេដែកពីរ៉ែកម្រនៅក្នុងប្រទេស។

គួរកត់សម្គាល់ដែរថា ក្រៅពីការចរចាជាមួយរុស្ស៊ី ក្រុមហ៊ុនរបស់ឥណ្ឌា IREL ក៏កំពុងធ្វើពិពិធកម្មស្វែងរកប្រភពពីប្រទេសផ្សេងៗ តាមរយៈការវិនិយោគលើគម្រោងរ៉ែកម្រនៅក្នុងប្រទេសអាហ្សង់ទីន អូស្ត្រាលី និងម៉ាឡាវី ខណៈដែលបច្ចុប្បន្ននេះ កំពុងពិភាក្សាជាមួយក្រុមហ៊ុនជប៉ុន និងកូរ៉េខាងត្បូងផងដែរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា