បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការិយាល័យធុរកិច្ចប្រទេសរុស្ស៊ី BRICS House ផ្តើមបង្ហាញវត្តមាននៅកម្ពុជា

ការិយាល័យធុរកិច្ចប្រទេសរុស្ស៊ី BRICS House ផ្តើមបង្ហាញវត្តមាននៅកម្ពុជា

ភ្នំពេញ ៖ ការិយាល័យធុរកិច្ចរុស្ស៊ី (BRICS House) ដែលមានសមាជិករហូតដល់ចំនួន ១០ប្រទេសនោះ បានសម្រេចបង្កើតទីស្នាក់ការរបស់ខ្លួននៅកម្ពុជា ស្ថិត ក្នុងអគារពាណិជ្ជកម្ម និងសហកម្មសិទ្ធិ Time Square តំបន់បឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិយាកាសយ៉ាងអធិកអធមក្រោមការអបអរសាទរពីសំណាក់បណ្តាអ្នកវិនិយោគជាតិ និងអន្តរជាតិជាច្រើននាក់។  

Advertisement

បច្ចុប្បន្ននេះ សមាទាំងចំនួន ១០ប្រទេសរបស់BRICS Houseរួមមានដូចជា ប្រទេសប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន, អាហ្វ្រិកខាងត្បូង, អារ៉ាប៊ីសាអូឌីត, អេមីរ៉ាតអារ៉ាប់រួម, អ៊ីរ៉ង់, អេហ្ស៊ីប និង ប្រទេសអេត្យូពី ។

ជាការកត់សម្គាល់ នៅក្នុងពិធីបើកដំណើរការជាផ្លូវការនូវទីស្នាក់ការ ការិយាល័យធុរកិច្ចប្រទេសរុស្ស៊ី BRICS House គេសង្កេតឃើញមានវត្តមានបុគ្គលិកល្បីឈ្មោះក្នុងវិស័យជំនួញអន្តរជាតិជាច្រើន ដូចជា លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាម្ចាស់គម្រោងវិនិយោគនៃអាគារពាណិជ្ជកម្ម និង ខុនដូ Time Square និងទើបតែត្រូវបានតែងតាំងជាប្រធានសាខា BRICS House នៅកម្ពុជា , សមាជិកសភាឌូម៉ា នៃទីក្រុងមូស្គូ ប្រទេសរុស្ស៊ី, លោកស្រី ខែក ខេមរ៉ាត់ នាយិការក្រុមហ៊ុន The KK bizs groups និង អ្នកធុរកិច្ចអន្តរជាតិជាច្រើនរូបទៀតដែលអញ្ជើញមកពីបណ្តាប្រទេសជាសមាជិករបស់ Brics ទាំង១០។

លោក Vladimir Palancica ប្រធានសាខា BRICS House នៅកម្ពុជា ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យទេសចរណ៍អន្តរជាតិ និងអចលនៈទ្រព្យ បានលើកឡើងថា ការបើកការិយាល័យ BRICS House នៅកម្ពុជា ប្រធានសាខា BRICS House នៅកម្ពុជា ត្រូវបានចាត់ទុកថា ជាជំហានយុទ្ធសាស្ត្រសំខាន់មួយ​ក្នុងការបង្កើតវេទិកាភ្ជាប់ធុរកិច្ចរវាងវិនិយោគិនរុស្ស៊ី និងបណ្តាប្រទេសជាសមាជិក BRICS ជាមួយទីផ្សារកម្ពុជា។ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីជាច្រកចូលសម្រាប់ការនាំចូលវិនិយោគដោយផ្ទាល់ (FDI) មកកម្ពុជា, ការភ្ជាប់ដៃគូធុរកិច្ចរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនអន្តរជាតិ, ការជំរុញពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ, ការលើកកម្ពស់វិស័យទេសចរណ៍ និងការទាក់ទាញភ្ញៀវទេសចរពីទីផ្សាររុស្ស៊ី រួមទាំងប្រទេសជាសមាជិក BRICS មកកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្នុងជំនួបផ្លូវការរវាងលោក Vladimir Palancica ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីពេលកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចដំណើរការបើកសម្ពោធជាផ្លូវការរបស់សាខា BRICS House នៅកម្ពុជា ដោយបានចាត់ទុកថា គម្រោងនេះ នឹងជួយបង្កើនលំហូរវិនិយោគ និងភ្ញៀវទេសចរពីទីផ្សាររុស្ស៊ី ព្រមទាំងប្រទេសជាសមាជិក BRICS មកកាន់កម្ពុជាកាន់តែច្រើនឡើង ដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា