បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីជាន់ខ្ពស់​ក្រសួងដែនដី ៖ វិស័យ​​ដីធ្លី និងអចលនទ្រព្យ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា និង​ត្រូវការពារ​វិស័យនេះកុំឱ្យដួល

មន្ត្រីជាន់ខ្ពស់​ក្រសួងដែនដី ៖ វិស័យ​​ដីធ្លី និងអចលនទ្រព្យ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា និង​ត្រូវការពារ​វិស័យនេះកុំឱ្យដួល

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា វិស័យដែនដី និងអចលនទ្រព្យ​គឺជា​ដង្ហើម​សេដ្ឋកិច្ច​ជាតិ​ដ៏ធំមួយ និងត្រូវការពារ​វិស័យនេះកុំឱ្យដួល​រលំ  ។​

Advertisement

ឯកឧត្តម ​គិត​ ច័ន្ទគ្រឹស្នា​ អនុរដ្ឋលេខាធិការក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានមានប្រសាសន៍ថា ដើម្បីឱ្យវិស័យ​ដែនដី នគរូបនីយកម្ម​ សំណង់ និងអចលនទ្រព្យ​កាន់តែ​រីកច​ម្រើន​ ក្រសួង​បានធ្វើទំនើប​កម្ម​ដោយ​ជំរុញឱ្យ​ប្រើប្រាស់សេវា​នានា​របស់ក្រសួង​តាមថ្នាលឌីជីថល​ ហើ​យ​​​​ប្រព័ន្ធ​នេះ គឺប្រៀបបានជា​ច្រកចេញចូល​ ដែលជួយសម្រួលដល់ពលរដ្ឋ​ជាអ្នក​ប្រើប្រាស់​សេវា​មានភាពងាយស្រួល និងអា​ច​​ប្រើ​ពេលណា​ក៏បាន នៅទីណាក៏បាន ។​

ឯកឧត្តម​មានប្រសាសន៍បន្តទៀតថា ៖

បច្ចុប្បន្ន​ក្រសួ​ងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បានសហកា​រ​ជាមួយ CamDX Verify ដូច្នេះ ប្លង់ដី​ដែលបានចេញនៅពេលក្រោយៗនេះ នឹង​មានភ្ជាប់​ជាមួយ​ប្រព័ន្ធ Verify របស់ក្រសួង​ប្រៃសណីយ៍​ និងទូរគមនាគមន៍​ទាំងអស់ ដើម្បីការពារ​ការ​ក្លែង​បន្លំ​លើ​សន្លឹក​ប្លង់រឹង​នោះ ។

សូមជម្រាបដែរថា ប្រ​ព័ន្ធនេះដែរ នឹង​ចូលរួមផ្តល់ភាពងាយស្រួលដល់​បណ្ដា​ធនាគារ​ និងហិរញ្ញវត្ថុ​ក្នុងការត្រួតពិនិត្យ​​ និងផ្ទៀងផ្ទាត់​ដើម្បីឱ្យ​ច្បា​ស់ពីព័ត៌មានម្ចាស់ ​ក៏ដូចជាប្រភេទនៃកា​រប្រើប្រាស់​ដី​នោះ ថា​តើ​ដីនោះអាច​សង់​អគារ​បាន​កម្ពស់​ណា សង់​ផ្ទះបាន​ប៉ុន្មានជាន់​ជាដើម ។

ឯកឧត្តម​បានបញ្ជាក់ថា​ ៖

«វិស័យដីធ្លី ឬវិស័យ​ដែន​ដី និង​អចលនទ្រព្យ​ ជាដង្ហើម​សេដ្ឋកិច្ច​របស់ជាតិ​យើងធំណាស់ ដូច្នេះ​ យើង​ត្រូវការពារ​វិស័យ​នេះឱ្យបានគង់​វង្ស​ និងកុំឱ្យដួល​រលំ ដើម្បីជំរុញខឿន​សេដ្ឋកិច្ចរបស់​យើង​ឱ្យ​កាន់តែរឹង​មាំ​និងឆ្ពោះទៅមុខ​ជា​បន្ត​ទៀត ។​ ដើម្បីវិស័យនេះកាន់តែរីក​ចម្រើន និង​ឆ្ពោះទៅមុខ​បន្ត​ទៀត ក្រសួងដែនដី បាន​រៀបចំ​ប្រមូល និង​ចងក្រ​ងទិន្ន​ន័យ​ក្នុង​ប្រព័ន្ធតែមួយ ធ្វើយ៉ាងណាឱ្យពលរដ្ឋ​មានភាពងាយស្រួល​ក្នុងស្វែងរក​អ្វីមួយពាក់ព័ន្ធនឹង​វិស័យ​ដែនដី»។

មន្ត្រីជំនាញរូបនេះបានបន្តឱ្យដឹងផងដែរថា បច្ចុប្បន្ន​នេះ ក្រុមការងារ​បរិវត្ត​កម្ម​ឌីជីថល​ ក៏ដូចជា​ក្រុមការងាររបស់​ក្រសួង​ បាន និងកំពុងខិត​ខំ​ប្រឹងប្រែង​ដោះស្រាយទាំង​បញ្ហា​បុរី ទាំងបញ្ហា​សេវាផ្សេងៗ ដោយបានសហការ​ជាមួយ​ក្រសួ​ងមហា​ផ្ទៃ និង​អាជ្ញាធរ​មានសមត្ថកិច្ច​ថ្នាក់​ក្រោមជាតិ។

ពាក់ព័ន្ធនឹ​ងវិស័យដីធ្លីនេះដែរ ឧកញ៉ា​ នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន​ Khmer Foundation Appraisal (KFA) បានមានប្រសាសន៍ថា​ បើទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​សកល​មានបញ្ហា​និងមិនទាន់មាន​ភាពច្បាស់​លាស់ក៏ដោយ តែ​អ្នកអភិវឌ្ឍ​ន៍​ក្នុងប្រ​ទេ​ស​​​​នៅតែ​បន្ត​ប្រឹង​ប្រែងអភិវឌ្ឍ​ន៍​ទៅមុខ​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​វិស័យនេះ​នៅមិនទាន់មានការ​វិនិយោគពីខាង​ក្រៅ​ឡើង​វិញនៅឡើយ​។

យោងតាមប្រសាសន៍ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បានលើកឡើងថា ដើម្បី​ឱ្យការ​វិនិយោគ​ និងការអភិវឌ្ឍ​កាន់តែមានភាព​ងាយស្រួល​ ហើយអាច​ទាក់ទាញ​វិនិយោគិន​ពីខាងក្រៅប្រទេស  រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានខិតខំ​ក្នុងការ​បញ្ចប់ការ​វាស់វែង​ដីធ្លី ការ​ចុះបញ្ជី និ​ងចេញ​បណ្ណកម្មសិទ្ធិ​​ឱ្យបានចប់ទាំង​ស្រុង​ ដោយក្នុងនោះដែរ ក្រសួង​បាន​បញ្ចប់ការ​វាស់វែង​ដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធ ហើយនឹង​បន្ត​បញ្ចប់​ការ​ចុះបញ្ជីដីធ្លីនៅទូទាំង​ប្រទេស​ក្នុងពេលឆាប់ៗនេះដើម្បីចេញបណ្ណ​ជូនពលរដ្ឋ​ឱ្យបានចប់សព្វ​គ្រប់ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា