បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា - សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

កម្ពុជា - សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

បរទេស៖ កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២ នេះបើយោងតាមការររាយការណ៍ពី CNA។

Advertisement

រដ្ឋមន្ត្រីក្រសួងនិរន្តរភាព និងបរិស្ថានសិង្ហបុរី លោកស្រី Grace Fu និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកជំទាវ ចម និម្មល នៅថ្ងៃសុក្រ ចុងសប្ដាហ៍នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការមួយ ដែលឆ្លុះបញ្ចាំងពីគោលជំហររក្សាពាណិជ្ជកម្ម និងជៀសវាងការរឹតបន្តឹងដែលមិនចាំបាច់។ នៅក្រោមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលកម្ពុជានឹងគាំទ្រដល់ការលក់អង្ករក្រោមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា ប្រសិនបើរដ្ឋាភិបាលសិង្ហបុរីស្នើសុំ។ កិច្ចចុះកិច្ចព្រមព្រៀងនេះកើតឡើងចំពេលមានការរំខានដល់ការផ្គត់ផ្គង់ និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ដែលបានបង្កើនក្ដីព្រួយបារម្ភពីតម្លៃប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ស្បៀងអាហារ។ គួរឲ្យបញ្ជាក់ដែរថា នេះគឺជាកិច្ចព្រមព្រៀងលើកទី៣​ របស់សិង្ហបុរី បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករស្រដៀងគ្នានេះជាមួយវៀតណាម និងថៃកាលពីឆ្នាំ២០២៥។

នៅក្នុងសុន្ទរកថានៅសភាកាលពីថ្ងៃអង្គារ៍ រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ លោក K Shanmugam លើកឡើងថា ការរំខានដល់ការផ្គត់ផ្គង់ឧស្ម័ននឹងជំរុញឱ្យតម្លៃជីឡើងថ្លៃ ដែលនឹងបង្កើនតម្លៃម្ហូបអាហារនាំចូលផងដែរ។ ដូច្នោះហើយ ពលរដ្ឋ​សិង្ហបុរី​គួរ​តែ​ត្រៀម​ខ្លួន​សម្រាប់​កង្វះខាត​ម្ហូប​អាហារនាំចូល​​​មួយ​ចំនួន។ លើសពីនេះ រដ្ឋមន្ត្រីក្រសួងនិរន្តរភាព និងបរិស្ថានលោកស្រី Grace Fu ដែលទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្មផងដែរនោះ លើកឡើងថា ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។ ដូច្នោះហើយ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាយុទញ្ធសាស្រ្តឈ្នះ-ឈ្នះ និងបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងការពង្រឹងពាណិជ្ជកម្ម និងសន្តិសុខស្បៀងអាហារទ្វេភាគី។

ទន្ទឹមនឹងនេះ ក្រសួងនិរន្តរភាព និងបរិស្ថានរបស់សិង្ហបុរី (MSE) បានលើកឡើងថា កិច្ចព្រមព្រៀងនេះគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់នៃភាពជាដៃគូសកល នៅក្រោមសសរស្តម្ភនៃកម្មវិធីអាហារ Food Story 2 របស់សិង្ហបុរី  ដើម្បីរក្សាបានការផ្គត់ផ្គង់អាហារឱ្យមានលំហូរក្នុងអំឡុងពេលមានការរំខាន។ លើសពីនេះ សិង្ហបុរីនឹងបន្តស្វែងរកកិច្ចព្រមព្រៀងដែលមានអត្ថប្រយោជន៍ទៅវិញទៅមកដែលមានគោលបំណងដូចគ្នា ដើម្បីពង្រឹងភាពធន់នៃការផ្គត់ផ្គង់ស្បៀងអាហារ។ សូមជម្រាបថា កម្មវិធី “Food Story 2” របស់សិង្ហបុរីត្រូវបានបង្កើតឡើងដោយផ្តោតទៅលើសសរស្តម្ភចំនួន៤​ រួមមាន៖ ការពង្រីកនៅក្នុងស្រុក, ការធ្វើពិពិធកម្មលើការនាំចូល, ការស្តុកទុក, និងកសាងភាពជាដៃគូជាសកល។

បន្ថែមពីនេះ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាមជាប្រទេសនាំចេញអង្ករប្រកបដោយសក្តានុពល តាមរយៈសមត្ថភាពដ៏រឹងមាំក្នុងការផលិត ការប្រកួតប្រជែង និងផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងសកល៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា