គិតត្រឹមពីខែធ្នូ ឆ្នាំ២០២៥ សមតុល្យឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានទំហំប្រាក់ជាង ៣៧ ពាន់ ឬប៊ីលានដុល្លារអាមេរិក បន្តកើនឡើង ២,៦%។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូអិលធីឌី ដែលបានចេញផ្សាយកាលពីថ្មីៗនេះ។

គិតត្រឹមពីខែធ្នូ ឆ្នាំ២០២៥ សមតុល្យឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានទំហំប្រាក់ជាង ៣៧ ពាន់ ឬប៊ីលានដុល្លារអាមេរិក បន្តកើនឡើង ២,៦%។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូអិលធីឌី ដែលបានចេញផ្សាយកាលពីថ្មីៗនេះ។
របាយការណ៍ បានឱ្យដឹងថា សមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បានធ្លាក់ចុះចំពោះចំនួនគណនីឥណទាន តែមានការកើនឡើងចំពោះសមតុល្យឥណទាន។ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានការកើនឡើង និងសមតុល្យឥណទាននៃពាក្យស្នើសុំក៏មានការកើនឡើងផងដែរក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៥ បើប្រៀបធៀបនឹងត្រីមាសមុន។
សម្រាប់គុណភាពនៃឥណទានបុគ្គលដែលវាស់វែង ដោយអនុបាតនៃឥណទានសំណងយឺតលើសពី៩០ថ្ងៃ (90+DPD) នៅតែដដែល និងអនុបាតបានកើនឡើងតិចតួចនៅបីតំបន់ បើធៀបនឹងត្រីមាសមុន។
ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានការថយចុះប្រមាណ -៧,២%។ ចំនួននៃពាក្យស្នើសុំកម្ចីកសិកម្មថយចុះ ១០,៨% ពាក្យស្នើសុំកម្ចីប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចថយចុះ -៧,៦% កម្ចីទិញទ្រព្យសកម្មថយចុះ ០,៣% និងពាក្យស្នើសុំកម្ចីផ្សេងៗថយចុះ-០,១% ចំណែកឯពាក្យស្នើសុំកម្ចីសំណង់កើនឡើង +២១,២%។
ដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចសរុបមានការថយចុះចំនួន ០,៨% ដែលនាំឱ្យចំនួនគណនីសរុបមានចំនួន ១,៧៧ លានគណនី។ សមតុល្យសរុបកើនឡើង ២,៦% ឬឈានដល់ ៣៧,១២ ប៊ីលានដុល្លារអាមេរិក នៅត្រីមាសទី ៤ នេះ។

សម្រាប់គុណភាពឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច អនុបាតនៃឥណទានសំណងយឺតលើសពី ៩០ថ្ងៃ (90+DPD) មានការរក្សានៅដដែរ +៧,១%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន (៦៩,៧%) ហើយមានគណនីឥណទានតែមួយគណនី (៥៥,៤%)។
នៅត្រឹមត្រីមាសទី៤ ឆ្នាំ ២០២៥ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទាន ក្នុងទម្រង់ ៥ ផ្សេងៗគ្នា ដូចជា កម្ចីមូលធន (Working Capital Loan) កម្ចីកសិកម្ម (Agriculture Loan) កម្ចីទិញទ្រព្យសកម្ម (Asset Finance) កម្ចីសំណង់ (Construction Loan) និងកម្ចីផ្សេងៗ (Other)។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា ចំនួន និងសមតុល្យនៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានការថយចុះ ក្នុងត្រីមាសនេះបើប្រៀបធៀបនឹងត្រីមាសមុន។
លោកបានឱ្យដឹងទៀតថា ចំនួនគណនីនៃដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច ក៏មានការថយចុះចំនួន ០,៨% ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចនៅតែមានភាពវិជ្ជាមាន ជាមួយនឹងចំនួនសមតុល្យ កើន ២,៦% នៅក្នុងត្រីមាសទី ៤ នេះ។
លោកបានបន្ថែមទៀតថា គុណភាពឥណទានធៀបនឹងត្រីមាសមុន ប្រសើរឡើងជាមួយអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៩០ ថ្ងៃ ហួសកាលបរិច្ឆេទកំណត់ត្រឹម +៧,១% ក្នុងត្រីមាសនេះ៕
